​ប៉ូលិស​ស្រុក​ស្នួល​ឃាត់​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

224
ចែករម្លែក

ដោយ​៖​កា​ពី​/​ក្រចេះ​៖​កម្លាំង​នគរបាល​ស្រុក​ស្នួល​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្វាយ​ជ្រះ​បាន​បង្ក្រាប​ករណី​រក្សារ​ទុក​-​ជួញដូរ​នូវ​សារធាតុ​ញៀន​នឹង​ឈានដល់​ការ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នា​ក់នៅ​ចំណុច​វាល​បែក​ពាង​ភូមិ​សំបួរ​ឃុំ​ស្វាយ​ជ្រះ​ស្រុក​ស្នួល​ខេត្តក្រចេះ​កាលពី​វេលា​ថ្ងៃត្រង់​នៅ​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​មូលដ្ឋាន​ស្រុក​ស្នួល​បានឱ្យដឹងថា​ជនសង្ស័យ​ចំនួន​ម្នាក់​ឈ្មោះ ស៊ន អូន (​ហៅ​ក្អូ​ន​) ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​រស់នៅ​ភូមិ​ថ្នល់​ឃុំ​ស្វាយ​ជ្រះ​ស្រុក​ស្នួល​ខេត្តក្រចេះ​។​ចាប់យក​សម្ភារៈ​វត្ថុតាង​នៅនឹងកន្លែង​កើតហេតុ​រួមមាន​:​ម្សៅ​ក្រាម​ជា​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក​ចំនួន​១​កញ្ចប់​មធ្យម​,​ថង់​ប្លា​ស្ទិ​ក​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន​,​។​

ដែកកេះ​ចំនួន​១,​ទុយោ​កែរ​ឆ្នៃ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​១,​ទុយោ​សម្រាប់​ចូក​គ្រឿងញៀន​ចំនួន​១,​ក្រដាស់​អាលុយមីញ៉ូម​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​១​សន្លឹក​,​ប្រាក់​ចំនួន​៩០.០០០​រៀល​,​ទូរ​សព្ទ័​ដៃ​ចំនួន​១​គ្រឿង​ម៉ាក​VIVO​និង​រថយន្ត​១​គ្រឿង​ម៉ាក​កាមរី​ឆ្លាម ។

​បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ​សម្ភារៈ​វត្ថុតាង​ត្រូវបាន​ឃាត់​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ចាត់ការ​បន្តរ​តាម​នីតិវិធី​៕S/

​ ​រូប​ថ​តៈ​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​