​ប៉ូលីស​ចាប់វាយ​ខ្នោះ​បាន​២​នាក់​ករណី​សិស្ស​នឹង​សិស្ស​វាយ​គ្នា​ផ្អើល​ពេញ​វិទ្យាល័យ​

1362

(​កំពង់ឆ្នាំង​) ៖ សិស្ស​ថ្នាក់​ទី​១២​មួយក្រុម​បាន​ព្រួត​គ្នា​វាយ​សិស្ស​ថ្នាក់​ទី ១១ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ពេញ​វិទ្យា​​ល័យ​ព្រះបាទ​សុរាម្រិត ខេត្តកំពង់ឆ្នាំង កាលពី​វេលា​ម៉ោង​១១ ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៧ ។​​នៅក្នុង​ហេតុការណ៍​សិស្ស​នឹង​សិស្ស​បង្ក​ហឹ​ង្សា​ដាក់គ្នា​នេះ​បណ្តាលឱ្យ​សិស្ស​ថ្នាក់​ទី​១១​ម្នាក់​រង​បួស​។​ក្នុងនោះ​ប៉ូលីស​បាន​ចុះទៅ​អន្តរាគមន៍​ភ្លាមៗ​ដោយ​ធ្វើការ​ឃាត់ខ្លួន​បក្ខពួក​ជនបង្ក​បាន​ចំនួន​២​នាក់​ផងដែរ​យកទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង ។​

ប្រភព​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ក្រុម​ជនបង្ករ​គឺជា​ក្រុមជើងកាង​នៅក្នុង​វិទ្យាល័យ​ព្រះបាទ​សុរាម្រិត រីឯ​ជនរងគ្រោះ​វិញ​ក៏​មិន​ណ​យ​ប៉ុន្មាន​ដែរ​។ ខ្លាំង​ប៉ះ​ខ្លាំង​ទើប​ផ្អើល​សាលា​បែបនេះ​៕S/​ដោយ​៖​សន សក្តា​

ប៉ូលីស​ចាប់វាយ​ខ្នោះ​បាន​២​នាក់​ករណី​សិស្ស​នឹង​សិស្ស​វាយ​គ្នា​ផ្អើល​ពេញ​វិទ្យាល័យ​