​ប៉ូលីស​បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​បំភ័ន្ត​ជា​គ្រោះថ្នាក់​ចរាចរណ៍​

1158
ចែករម្លែក

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​ប៉ូលីស​ខេត្តបន្ទាយមានជ័យ​បាន​បំបែក​ហើយ​សំណុំរឿង​ឃាតកម្ម​សម្លាប់​ដែល​បង្ក​ពី​មូលហេតុ​ដ៏​ច្រើនតែ​មិត្ត​ជា​ឃាតក​បាន​បំភ័ន្ត​ជា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខាងលិច​ក្រុង​សិរីសោភ័ណ​។​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្តី​ការ​បំបែកសំណុំរឿង​ករណី​ឃាតកម្ម​នៅលើ​ផ្លូវជាតិ​លេខ​៥ ចំណុច​សាលា​អិន​តាំ ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សិទ្ធិ​ឡោះ​ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​នា​ថ្ងៃទី​១៧​ខែតុលា​ថា​: ករណី​សមត្ថកិច្ច​ឃើញ​សព​កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១៤​ខែតុលា ឆ្នាំ​២០១៨​នៅ​ចំណុច​ខាងលើ មិនមែនជា​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៌​នោះទេ ។​វា​ជា​អំពើ​ឃាតកម្ម ហើយ​មាន​មូលហេតុ​ដ៏​ច្រើន​ផង​។​

​លោក​បាន​បន្តថា​:​ក្រោយពី​បាន​ពិនិត្យ​សព​ហើយ​លោក​ឧ​ត្ត​ម​សេនី​យ៌​ទោ​អាត់​ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​លោក​ផ្ទាល់​និង​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្ត​អធិការដ្ឋាន​ក្រុង​សិរីសោភ័ណ​ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង​។​

​កម្លាំង​នគរបាល​ជំនាញ​បាន​បើក​ការស្រាវជ្រាវ​ហូត​ដល់​រកឃើញ​ការពិត​នៃ​ឃាតកម្ម ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឃាតករ​ម្នាក់​និង​អ្នក​ជាប់​ពាក់ព័ន្ធ​ម្នាក់ទៀត​នឹង​ជនរងគ្រោះ​ដែល​រកស៊ី​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន​រួច​បាន​បញ្ជូនមក​ស្នងកា​រដ្ឋា​ន​ដើម្បី​សួរ​បន្ត​។​ជនរងគ្រោះ​ស្លាប់មាន​ឈ្មោ​ជុង អ៊ុង ប្រុស​អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​និង​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​។​

​ជននេះ​ត្រូវបាន​ម្តាយ​កាត់កាល់​ដេញ​ចេញពីផ្ទះ​ព្រោះ​អក​ត្ត​ញ្ញូ​និង​ល្មើស​ដោយ​រកស៊ី​លក់ ចែកចាយ​និង​សេព​គ្រឿងញៀន​។​ជននេះ​បានមក​ស្នាក់នៅ​បន្ទប់​ជួល​ហើយ​យក​ជនសង្ស័យ​ឈ្មោះ​មាស​គឹមហុង​ប្រុស​អាយុ​២១​ឆ្នាំ​រស់នៅ​ក្នុងភូមិ​សូ​ភី​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​ធ្វើជា​បងធំ​បងតូច​។​

ធ្វើ​ដូច្នេះ​ដើម្បី​ឲ្យ​ពួកគេ​ទៅ​ទិញ​ថ្នាំញៀន​ពី​ឈ្មោ​អ៊ុក​ពិន​ប្រុស​អាយុ​៥១​ឆ្នាំ​រស់​ភូមិ​បា​លិ​លេ​យ្យ​២​សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែ​ខេត្តបន្ទាយមានជ័យ​។​ក្នុងនោះ​បានប្រគល់​មធ្យោបាយ​ម៉ូតូ​១​គ្រឿង​ដល់​ឈ្មោះ​មាស​គី​ហុង​ដើម្បី​យកទៅ​ធ្វើ​សកម្មភាព​ទៅ​ទិញ​ថ្នាំញៀន​យកមក​លក់​ចែកចាយ​បន្ត ។​

​កន្លងមក​ជនរងគ្រោះ​តែងតែ​ឲ្យ​ជនសង្ស័យ​ទៅ​ដឹក​ស្រី​យកមក​ឲ្យ​ខ្លួន ហើយ​និយាយ​ឡែបខាយ​ចែចង់ ។ ជនរងគ្រោះ​ខឹង​ក៏​ឈប់​ឲ្យ​លក់​ថ្នាំញៀន​និង​បាន​ចាក់សោរ​ក្នុង​បន្ទប់​បង្អត់បាយ​ជនសង្ស័យ​។​​នៅ​មុនពេល​កើតហេតុ​ជនសង្ស័យ​និង​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​ទិញ​ថ្នាំញៀន​ពី​ឈ្មោះ​អ៊ុក ពិន​នៅក្នុង​ប៉ោយប៉ែត​។

​លុះ​ត្រឡប់មកវិញ​ដល់​ជិត​កន្លែងកើតហេតុ ជនសង្ស័យ​ទម្លាក់​ជ​ន្ទ​ល់​ម៉ូតូ​បែ​ក​ផ្កាភ្លើង​អូស​ថ្នាល់ រួច​បាន​មួល​តម្លើង​ហ្គា​ស្ទុះ​លឿន​បង្ក​ឱ្យ​ធ្លាក់​ជនរងគ្រោះ​ចូល​ស្រែ ហើយ​ទៅបុក​ដើម​ពុទ្រា​បង្ក​ឱ្យ​ជនរងគ្រោះ ដួលសន្លប់ នៅក្នុង​ស្រែ​។​ដោយ​មិនទាន់​ស្លាប់ ជនសង្ស័យ​ក៏​ច្របាច់ ក ជនរងគ្រោះ​បន្ថែម​បណ្តាល ឲ្យ​ស្លាប់​តែម្តង​។​

ជនសង្ស័យ​សារភាពថា​មាន​មូលហេតុ​ច្រើន​ដែល​ខ្លួន​រៀបចំ​និង​ឈានដល់​សម្លាប់​សម្លាញ់​ជា​ជនរងគ្រោះ រួមមាន : រកស៊ី​គ្រឿងញៀន​ជាមួយគ្នា ហើយ​កិបកេង​លុយ ក្បត់​មិន​ស្មោះត្រង់ ,​ខឹង​ជនរងគ្រោះ​យក​ម៉ូតូ​ខ្លួន និង​ជេរប្រមាថ​មើលងាយ​, បញ្ហា​ស្រឡាញ់​ស្រី​ជាដើម​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សិទ្ធិ​ឡោះ​បន្ថែមថា​:​ករណីនេះ​សមត្ថកិច្ច​មិន​ត្រឹមតែ​ឃាត់ខ្លួន​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នូវ​ជនសង្ស័យ​ជា​ឃាតក​សម្លាប់​ជនរងគ្រោះ​ប៉ុណ្ណោះ​ទេ ។​តែ​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​អ្នកលក់​ថ្នាំញៀន​ឈ្មោះ​អ៊ុក ពិន​ផងដែរ​កាលពី​ទី​១៦ ខែតុលា នៅ​ក្រុង​ប៉ោយប៉ែត​៕S/

​ប៉ូលីស​បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​បំភ័ន្ត​ជា​គ្រោះថ្នាក់​ចរាចរណ៍​

#