​ប៉ូលីស​ផាក​អ្នកជិះ​ម៉ូតូ​ជិត​១០០​នាក់​ពិន័យ​បាន​ប្រា​ក់ជាង​១​លាន​រៀល​

1419
ចែករម្លែក
ប៉ូលីស​ផាក​អ្នកជិះ​ម៉ូតូ​ជិត​១០០​នាក់​ពិន័យ​បាន​ប្រា​ក់ជាង​១​លាន​រៀល​

 

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​រយៈពេល​ពេញ​មួយ​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០១៨​កម្លាំង​នគរបាល​ស្រុក​មោង​​ឬ​ស្សី​ខេត្តបាត់ដំបង​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​ស​គឹម​ឡុង​អធិការនគរបាល​ស្រុក​បាន​ចុះ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅតាម​ផ្លូវជាតិ​លេខ​៥​និង​ផ្លូវ​សំខាន់ៗ​ក្នុងស្រុក​មួយចំនួន​។​

​ក្នុងនោះ​ឃាត់​អ្នកជិះ​ម៉ូតូ​ចំនួន​៩២​នាក់​ដែល​មិនបាន​ពាក់មួក​សុវត្ថិភាព​គ្មាន​ដាក់​កញ្ចក់​មើល​ក្រោយ​និង​ខ្លះ​គ្មាន​ស្លាក​លេខ​ហើយ​ធ្វើការ​ផាកពិន័យ​បាន​ថវិកា​ចំនួន​១.៣៨០.០០០​រៀល​បង់​ចូល​ថវិការដ្ឋ​។​នៅក្នុង​ការចុះ​រឹតបន្តឹង​ច្បាប់​ចរាចរណ៎​ផ្លូវគោក​នេះដែរ​ក្រុម​ហ៊​ន​លក់​ម៉ូតូ​យីហោ​ពិន​ទី​ស្រុក​មោង​ឬ​ស្សី​បានផ្តល់​មួកសុវត្ថិភាព​ដល់​អ្នក​បើកបរ​ម៉ូតូ​ដែល​ត្រូវ​ផាកពិន័យ​។​មក​ឆ្លើយ​សំណួរ​ដែល​ពាក់​ព័​ន្ទ​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​បើ​អ្នកណា​ឆ្លើយ​ត្រូវប្រគល់​មួកសុវត្ថិភាព​ឲ្យ​ម្នា​ក់មួយ​៕S/

​ប៉ូលីស​ផាក​អ្នកជិះ​ម៉ូតូ​ជិត​១០០​នាក់​ពិន័យ​បាន​ប្រា​ក់ជាង​១​លាន​រៀល​

#