​ប៉េតង់ នឹង​រៀបចំ​ប្រកួត ជើងឯក​ទូទាំងប្រទេស ចុង​សប្ដាហ៍​នេះ​

280
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ សហព័ន្ធ​កីឡា​ប៉េតង់ និង​ប៊ូល​កម្ពុជា បានចេញ​សេចក្តី ជូនដំណឹង ដល់​ក្លិប និង​សមាគម​កីឡា​ប៉េតង់ និង​ប៊ូល នៅ​ទូទាំងប្រទេស ស្តីពី​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​ប៉េតង់ ជ្រើសរើស​ជើងឯក ទូទាំងប្រទេស ប្រចាំឆ្នាំ​២០១៩ ដែល​នឹងធ្វើ​នៅ​ចុង​សប្ដាហ៍​នេះ ។​

​បើតាម​ការ​ឲ្យ​ដឹង​នោះ ការប្រកួត​ដែលមាន​រយៈពេល ៣ ថ្ងៃនេះ គឺ​ធ្វើ​ពីថ្ងៃ​ទី​២៦ ដល់​ថ្ងៃទី​២៨ ខែកក្កដា ដោយ​ប្រើប្រាស់​ថវិកា របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ការប្រកួត នឹងធ្វើ​ឡើង នៅ​ទីលានកីឡា​ប៉េតង់ របស់​សហព័ន្ធ​កីឡា​ប៉េតង់ និង​ប៊ូល​កម្ពុជា នា​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​ឆ្នាំនេះ សហព័ន្ធ បានដាក់ ៥ វិញ្ញាសា ឲ្យ​ប្រកួត គឺ​វិញ្ញាសា ៣​ទល់​៣​នាក់ បុរស ក្របខណ្ឌ “​ក​១ (​អាយុ​១៨​ឆ្នាំ​ឡើង​) និង​វិញ្ញាសា ៣​ទល់​៣​នាក់ បុរស ក្របខណ្ឌ ក​២ (​អាយុ​១៨​ឆ្នាំ​ឡើង​)​។ ចំណែក​វិញ្ញាសា ៣​ទល់​៣​នាក់ នារី (​អាយុ​១៨​ឆ្នាំ​ឡើង​) វិញ្ញាសា ៣​ទល់​៣​នាក់ យុវជន អាយុ​ក្រោម ១៨​ឆ្នាំ វិញ្ញាសា ១​ទល់​១​នាក់ យុវនារី អាយុ​ក្រោម​១៨​ឆ្នាំ ហើយ​គ្មាន​វិញ្ញាសា​វាយយក​ពិន្ទុ​៕v

ការប្រកួត កន្លងមក​