​ប៉េអឹម​ខេត្តបាត់ដំបង បញ្ជូន​ជនសង្ស័យ​បីនាក់ ទៅ​តុលាការ ពីបទ​ចែកចាយ​គ្រឿងញៀន​

880
ចែករម្លែក

ដោយៈ​គ្រញូង​/
​បាត់ដំបងៈ កងរាជអាវុធហត្ថ​ខេត្ត បាន​បញ្ជូន​បុរស​ជា​សង្ស័យ បីនាក់ ដែល​ពាក់ព័ន្ធ​ករណី ចែកចាយ​គ្រឿងញៀន ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់​ភ្លាមៗ បន្ទាប់ពី​ជនសង្ស័យ ទាំងបី​នាក់​នេះ ត្រូវបាន​ឃាត់ខ្លួន កាលពី​ម៉ោងជាង ១០ ព្រឹក ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ចម្ការ​ប្ញ​ស្សី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ក្នុង​បទល្មើស​ជាក់ស្ដែង ពេលដែល​ពួកគេ​កំពុង​ទិញ លក់​។​
​ ​
​លោក មាស សុវណ្ណ មេបញ្ជាការ​អាវុធហត្ថ ខេត្តបាត់ដំបង បាន​ប្រាប់​រស្មី​កម្ពុជា​ថា បុរស​សង្ស័យ​ទាំង បីនាក់ រួមមាន ១.​ឈ្មោះ​តាំង សុខ​ជា អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ២-​ឈ្មោះ​ស្រី លាង​ផេង អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​រំចេក​៤ សង្កាត់​រតន​: ក្រុង​បាត់ដំបង និង​៣-​ឈ្មោះ​សេង ភា​រ៉ា អាយុ​២៨​ឆ្នាំ ជា​ពេទ្យធ្មេញ រស់នៅ​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​បាណន់ ។
​ចំណែក​វត្ថុតាង ដែល​ដកហូត​បាន រួមមាន ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ( Ice ម៉ា​ទឹកកក ) ចំនួន​២​កញ្ចប់ (​ទម្ងន់​២,៥៣​ក្រាម​), ម៉ូតូ​១​គ្រឿង​, ទូរស័ព្ទដៃ ២ គ្រឿង និង​រថយន្ត ១ គ្រឿង ម៉ាក​តូយ៉ូតា កូរ៉ូឡា ។​

​ក្រោយពេល​ជនសង្ស័យ​ទាំងបី​នាក់ ឆ្លើយ​សារភាព​រួចមក លោក​បាន​បញ្ជា​ឳ្យ​មន្ត្រី​ជំនាញ កសាង​សំណុំរឿង បញ្ជូន​ពួកគេ រួមទាំង​វត្ថុតាង​ទាំងអស់ ទៅកាន់​តុលាការខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕V