​ប៉េអឹម​ចាប់​អតីត​យោធា​ផ្កាយ​មួយ​និង​ស្ត្រី​ម្នាក់​ ដែល​ដើរតួជា​ជំទាវ​ផ្កាយ​៣

539
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ ប្រភពព័ត៌មាន​បានឱ្យដឹងថា ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​ចាប់ខ្លួន​អតីតមន្ត្រី​យោធា​ផ្កាយ​មួយ​និង​ស្ត្រី​ម្នាក់​ដែល​ដើរតួជា​ជំទាវ​ផ្កាយ​៣(​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​) ​ដែល​បាន​បោកប្រាស់​ ប្រជាពលរដ្ឋ​ចង់​ចូលធ្វើ​ទាហាន​និង​ប៉ូលិស ​ប៉េអឹម​និង​គ្រូបង្រៀន ​ដោយ​យកលុយ​
​ក្នុង​ម្នាក់​៦.៥០០​ដុល្លារ​។

​ការចាប់ខ្លួន​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២១​និង​ថ្ងៃទី​២៣​ ខែមេសា ​ឆ្នាំ​២០១៩​ដោយ​កម្លាំង​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​ សហការ​ជាមួយ​ប៉េអឹម​ខេត្តកំពង់ឆ្នាំង​។​ជនសង្ស័យ​ដែល​ចាប់ខ្លួន​ឈ្មោះ​ឃួន​ សុវណ្ណ​ អតីត​ឧ​ត្ត​ម​សេនីយ៍​ត្រី ចាប់ខ្លួន​កាលពី​ថ្ងៃទី​២១​ ខែមេសា​ឆ្នាំ​២០១៩​ និង​ឈ្មោះ​ប៉ុន​ ស៊ីណា​ត តាំង​ខ្លួន​ជា​ជំទាវ​ផ្កាយ​៣ (​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​) ចាប់ខ្លួន​នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ នៅ​ខេត្តកំពង់ឆ្នាំង​។​

​ការចាប់ខ្លួន​នេះ គឺ​បន្ទាប់ពី​ប្រជាពលរដ្ឋ​បាន​ឡើងមក​ដាក់ពាក្យ​បណ្តឹង​ទៅ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស ដោយ​សូម​ប្តឹង​ឈ្មោះ​ឃួន​ សុវណ្ណ​ មានមុខរ​បរជា​អតីតមន្ត្រី​យោធា​ពាក់​ផ្កាយ​មួយ​។​

​ទាក់ទិន​ការចាប់ខ្លួន​អតីត​យោធា​ផ្កាយ​មួយ​និង​ស្ត្រី​ម្នាក់​ដែល​ដើរតួ​ជា​ជំទាវ​ផ្កាយ​៣​ភ្នាក់ងារ​សារព័ត៌មាន​យើង​មិនទាន់​បានទទួល​ការបំភ្លឺ​ពីសា​មីខ្លួន​ ឬ​សា្ថ​ប័នមាន​សមត្ថកិច្ច​ជុំវិញ​ករណីនេះ​នៅឡើយ​ទេ​។​ព័ត៌មាន​លម្អិត​សារព័ត៌មាន​យើង​ផ្សាយ​ជូន​នៅ​លេខ​ក្រោយ​៕S/Ha