​ប៉េអឹម​បំបែកសំណុំរឿង​ឃាតកម្ម​កាប់សម្លាប់​​នៅ​ខេត្តព្រៃវែង​

1379
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ឃាតករ​ដៃ​ឆៅ​កាប់សម្លាប់​ជនរងគ្រោះ​យ៉ាង​សាហាវព្រៃផ្សៃ​នៅ​ខេត្តព្រៃវែង​ត្រូវបាន​ប៉េអឹម​ចាប់ខ្លួនបាន​ហើយ​កាលពី​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០១៩​នៅ​ភូមិ​សា​នគរ​ឃុំ​សា​នគរ​ស្រុក​កំពង់ស្វាយ​ខេត្តកំពង់ធំ​បន្ទាប់ពីរ​ត់ទៅ​លាក់ខ្លួន​មួយរយៈ​។

​ជនរងគ្រោះ​ឈ្មោះ​ទ្រា​ហ៊ា​ត្រូវបាន​ឃាតករ​កាប់សម្លាប់​ដោយ​កាំបិត​កាលពី​ថ្ងៃទី​១២​ខែមេសា​ឆ្នាំ​២០១៩​នៅ​ចំណុច​វត្ត​ហា​បូរ​ស្ថិតក្នុង​ភូមិ​ហា​បូរ​ឃុំ​មេបុណ្យ​ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង​។​

​ក្រោម​បញ្ជា​ផ្ទាល់​របស់លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ឈួន គឹម​សាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ដោយមាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រៃវែង​និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​។​កាលពី​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០១៩​កម្លាំង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​ដឹកនាំ​ដោយ​លោក​វរ​សេនី​យ៏​ត្រីផាត់​សុ​ជោ​ត​ប្រធាន​មន្ទីរ​យុត្តិធម៌​។​

​ជាមួយ​នោះបាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្នងការ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​សហការ​ជាមួយ​កម្លាំង​ជំនាញ​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តពោធិសាត់​និង​សហការ​ជំនាញ​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​។ អនុវត្ត​ន៏​ដីការ​បញ្ជា​អោយចូល​ខ្លួន​លេខ ៦០​ចុះ​ថ្ងៃទី​០៥ ខែ ឧសភា ឆ្នាំ​២០១៩ របស់​អយ្យការ​សាលាដំបូង​ខេត្តព្រៃវែង នៅ​ចំណុច​ភូមិ​សាន​គរ ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​

អនុវត្ត​ន៏​ទៅលើ​ឈ្មោះ គល់ ធី ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ហា​បូរ ឃុំ​មេបុណ្យ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ពីបទ​ហឹ​ង្សា​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ទ្រា ហ៊ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ហា​បូរ ឃុំ​មេបុណ្យ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង កាលពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៩​ម៉ោង​២១​និង​១៥​នាទី នៅ​ចំណុច​វត្ត​ហា​បូរ ស្ថិតក្នុង​ភូមិ​ហា​បូរ ឃុំ​មេបុណ្យ​ស្រុក​ស្វាយ​អ​ន្ទ​រ បណ្តាលអោយ ជនរងគ្រោះ ស្លាប់​នៅពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ​។​

​ក្រោយពី​ធ្វើការ​ស្តាប់​ចម្លើយ​ជនសង្ស័យ​ឈ្មោះ​គល់​ធី​បាន​ឆ្លើយ​សារភាពថា​រូបគេ​ពិតជា​បាន​យក​កាំបិត​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ទ្រា ហ៊ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ហា​បូរ ឃុំ​មេបុណ្យ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង កាលពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៩ ម៉ោង​២១​និង​១៥​នាទី ។​នៅ​ចំណុច​វត្ត​ហា​បូរ​ស្ថិតក្នុង​ភូមិ​ហា​បូរ​ឃុំ​មេបុណ្យ​ស្រុក​ស្វាយ​អ​ន្ទ​រ​បណ្តាល​ឱ្យស្លាប់​ពិតប្រាកដ​មែន​។​ដោយ​មូលហេតុ​ជនរងគ្រោះ​តែងតែ​និយាយ​ឌឺដង​និង​ជិះ​ម៉ូតូ​មក​រោ​ទ៏​នៅមុខ​ផ្ទះ​របស់គេ​ជាប្រចាំ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​អាវុធហត្ថ​ខេត្តព្រៃវែង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​៕S/​

#