​ប៉េអឹម​ប​ញ្ជួ​ន​ជនសង្ស័យ​៤​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​គ្រឿងញៀន​

390
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​ជាមួយ​គ្រឿងញៀន​ចំនួន​១១​កញ្ចប់​តូចធំ​។​ក្រោយពី​សួរនាំ​តាម​នីតិវិធី​សមត្ថកិច្ច​បា​នប​ញ្ជួ​ន​ខ្លួន​ជនសង្ស័យ​ទាំង​បួន​នាក់​នេះ​ទៅ​តុលាការ​រួម​និង​វត្ថុតាង​នៅ​រសៀល​ថ្ងៃ​ដដែល​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ហែម​បូ​ណា​រ៉ែ​ល​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​បានឱ្យដឹងថា​ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ពាក់ព័ន្ធ​និង​ការជួញដូរ​គ្រឿងញៀន​។​លោក​បន្តថា​ជនសង្ស័យ​ទាំង​៤​នាក់​នេះ​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​តាមដាន​តាំងពី​យប់​ថ្ងៃទី​៧​ខែមិថុនា​រហូតដល់​ថ្ងៃទី​៩​មិថុនា​ទើប​ចាប់បាន​ទាំង​អ្នកជួញដូរ​និង​អ្នកប្រើប្រាស់​៤​នាក់​នេះ ។​

​លោក​បញ្ជាក់ថា​ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន នៅ​ផ្លូវ​ក្រវ៉ាត់​ក្រុង ស្ថិតនៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន មនោ​រម្យ ខេត្តមណ្ឌលគិរី បាន​ម្នាក់ ខណៈ​កំពុង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។ ក្រោយ​ការសួរនាំ​រួច អាវុធហត្ថ​បាន​ចាប់ខ្លួន​អ្នកពាក់ព័ន្ធ​បន្តបន្ទាប់​សរុប​៤​នាក់​ទៀត​។​

​សមត្ថកិច្ច​បញ្ជាក់ទៀតថា ជនសង្ស័យ​ទី​១​ឈ្មោះ ពៅ វាសនា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ ទី​២ ឈ្មោះ វិ​ន សិលា ភេទ ប្រុស​អាយុ​២៤​ឆ្នាំ​។ ទី​៣ ឈ្មោះ សេង រតនា ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ និង​ទី​៤​ឈ្មោះ​យឹម សុខលី ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ ទាំង​៤​នាក់​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ចម្ការ​តែ សង្កាត់​ស្ពាន​មាន ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​វត្ថុតាង​រួមមាន រថយន្ត​១​គ្រឿង ម៉ូតូ​ចំនួន​១​គ្រឿង រួម​និង​ម្សៅ​ពណ៌ ស ដែល​សង្ស័យ​ជា​ថ្នាំញៀន​ចំនួន​១១​កញ្ចប់​តូច ធំ ទម្ងន់​សរុប ៥,២១ ក្រាម ៕S/​