​ប៊ីចេង​ម៉ាក​ហ្គូលខាប់​ដែល​សមត្ថកិច្ច​បង្ក្រាប​មាន​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ម៉ាក​នៅ​ក្រសួងពាណិជ្ជកម្ម

1553
ចែករម្លែក
  • 633
    Shares

​ដោយៈ ស​រិ​ទ្ធ​/​ភ្នំពេញៈ​ក្រុមគ្រួសារ​ម្ចាស់​ទីតាំង​វេច​ខ្ចប់​ប៊ីចេង​នៅផ្ទះ លេខ​AB4-5 ផ្លូវ​56R សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ​ដែល​សមត្ថកិច្ច​បង្ក្រាបបាន​ចេញមក​អះអាងថា​ការ​វេច​ខ្ចប់​នេះ​មានច្បាប់​ត្រឹមត្រូវ​។​ប៊ីចេង​ម៉ាក​ហ្គូលខាប់(GoldCup)​និង​ម៉ាក​វីន វីន(Winwin)​ទៀតសោត​ក៏​ពុំមែន​ក្លែងក្លាយ​ដូច​ការចោទប្រកាន់​ទេ​គឺមាន​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ម៉ា​កនៅ​ក្រសួងពាណិជ្ជកម្ម​តាមច្បាប់​។​

​គួររំលឹកថា​នៅក្នុង​ប្រតិបត្តិការ​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែសីហា  សមត្ថកិច្ច​រកឃើញ​ទីតាំង​ខាងលើនេះ បាន​វេច​ខ្ចប់​ប៊ីចេង​ដែល​សមត្ថកិច្ច​ចោទថា​ក្លែងក្លាយ និង​ភស្តុតាង​រួមមាន​: ប៊ីចេង​បាវ​ស​ចំនួន ៣៥២​បាវ ។​ប៊ីចេង​បាវ​គគីរ​ចំនួន ១២៥​បាវ ប៊ីចេង​រាយ​ម៉ាក​Win win​ចំនួន ១៤០​បាវ ប៊ីចេង​ច្រក​រួច​(500g)​ចំនួន ៣២​បាវ ប៊ីចេង​ច្រក​រួច​ម៉ាក​GoldCup​ចំនួន​៤៧​កេស​ប៊ីចេង​រូប​វែក​(250ក្រាម)​និង​ប៊ីចេង​រាយ​មិនទាន់​វេច​ខ្ចប់​មួយចំនួនទៀត​សរុប​ទម្ងន់​ទាំងអស់​ប្រមាណ​១៧​តោន ។​

​ពាក់ព័ន្ធ​បញ្ហា​នេះ​ក្រុមគ្រួសារ​ម្ចាស់​ទីតាំង​វេច​ខ្ចប់​ប៊ីចេង​ខាងលើ​បានបង្ហាញ​ឯកសារ​ដែល​បញ្ជាក់ថា​ទីតាំង​វេច​ខ្ចប់​ប៊ីចេង​នៅផ្ទះ​លេខ​AB45​ផ្លូវ​56R​សង្កាត់​ទួល​សង្កែ​ទី​២​ខណ្ឌ​ឬ​ស្សី​កែវ​នេះ​បាន​ត្រូវ​GS1CAMBIDIA​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះ​ថ្ងៃទី​៣១​ខែតុលា​ឆ្នាំ​២០១៦​បញ្ជាក់ថា​ជា​សិប្បកម្ម​វេច​ខ្ចប់​ប៊ីចេង​សុខ​វួ​ច​លីន​និង​ជា​សមាជិក​នៃ​ស្ថាប័ន​GS1CAMBIDIA​។​

​ក្រុមគ្រួសារ​ដដែល​បាន​អះអាងថា​ប៊ីចេង​ម៉ាក​GoldCup​ត្រូវ​ក្រសួងពាណិជ្ជកម្ម​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ម៉ាក​កាលពី​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០១៦​ត្រឹមត្រូវ​តាមច្បាប់​។​ដោយឡែក​ប៊ីចេង​ម៉ាក​Win win​គឺ​ខាង​សិប្បកម្ម​វេច​ខ្ចប់​ប៊ីចេង​សុខ វួ​ច​លីន​ទិញ​ពី​ដេប៉ូ​ចែកចាយ​។​តែ​សេះ​មាស​ប៊ីចេង​Winwin​និង​ឈ្មោះ​ញ៉េប​ហួយ​ដោយមាន​វិក័យប័ត្រ​បញ្ជាក់​ច្បាស់លាស់​គឺ​ប៊ីចេង​ទាំងអស់នេះ​មិនមែន​ក្លែងក្លាយ​ទេ​៕S/​សរន

#