​ប័ណ្ណ​សំគាល់​ម្ចាស់​អចលនវត្ថុ​ចំនួន​៦៥៧​ប័ណ្ណ​បាន​ផ្ដល់ជូន​ពលរដ្ឋ​

140
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​ប័ណ្ណ​សំគាល់​ម្ចាស់​អចលនវត្ថុ​ចំនួន​៦៥៧​ប័ណ្ណ​កម្មវិធី​អនុវិស័យ​និង​រដ្ឋបាល​ដីធ្លី​រាជធានី​ភ្នំពេញ​ផ្ដល់ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ខ្វា​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​នា​ព្រឹក​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០១៩ នៅក្នុង​បរិវេណ​សាលាសង្កាត់​ដង្កោ ។​

​មន្ត្រីរដ្ឋបាល​ខណ្ឌដង្កោ​បានឱ្យដឹងថា​៖​ការប្រគល់​ប័​ណ្ឌ​សំគាល់​អចលនៈវត្ថុ​នេះ​បន្ទាប់ពី​ក្រុមការងារ​បាន​ចុះ​ស្រង់​ទិន្នន័យ​និង​វាស់វែង​នាពេល​កន្លងមកហើយ​មានការ​ចូលរួម​ពី​លោក​ប៊ិន​.​សូ​ឈី​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​រាជធានី​ភ្នំពេញ​និង​លោក​នុត​.​ពុធ​ដា​រ៉ា​អភិបាល​ខណ្ឌដង្កោ ចូលរួម​ផងដែរ ។​
​ក្នុងឱកាស​នោះ​លោក​នុត​ពុធ​ដា​រ៉ា​អភិបាលខណ្ឌ​បាន​ផ្ដាំផ្ញើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ទទួលបាន​ប័ណ្ណ​សំគាល់​ម្ចាស់​អចលនៈវត្ថុ​ខាងលើនេះ​ត្រូវ​ទុកដាក់​និង​រក្សា​ឱ្យបាន​ល្អ​និង​គង់​វង់​ពីព្រោះ​ប័ណ្ណ​សំគាល់​អចលនៈវត្ថុ​នេះ​ជា​ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃ​របស់​បងប្អូន​ហើយ​សម្រាប់​ប្រើប្រាស់​នៅពេល​ខាងមុខ​៕S/​