​ប្ដី​កំណាច​ញៀន​ថ្នាំ​និង​ញៀន​ស្រា​ដុត​ផ្ទះ​ឆេះ​ខ្ទេច​រួច​វ៉ៃ​ប្រពន្ធ​សន្លប់​ទៀត​

436
ចែករម្លែក
  • 26
    Shares

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​បុរស​កំណាច​ម្នាក់​ដែល​អ្នកស្រុក​អះអាងថា ជា​មនុស្ស​ញៀន​ថ្នាំ និង ញៀន​ស្រា បាន​ដុត​ផ្ទះ​របស់ខ្លួន​ដែល​កំពុង​រស់នៅ​បណ្តាលឱ្យ​ឆេះ​ខ្ទេច​ទាំងស្រុង និង ប្រើ​អំពើហិង្សា​ទៅលើ​ស្រី​ជា​ប្រពន្ធរ​ហូ​សន្លប់​បាត់ស្មារតី​ត្រូវ​មន្ត្រី​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ជួយ​អន្តរាគមន៍​និង​ដឹក​ស្ត្រី​រងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃទី​៥ ខែ​មិនា ឆ្នាំ​
២០១៩ នៅក្នុង​ភូមិគរ ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

​បុរស​ជា​ប្តី​ឈ្មោះ​សម្បត្តិ សុធី អាយុ​៣៧​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​។ ក្រោយពី​ដុត​ផ្ទះ​និង​វ៉ៃ​ប្រពន្ធ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​។ រីឯ​ស្ត្រី​ជា​ប្រពន្ធ​រងគ្រោះ ឈ្មោះ​ឌុ​ច
​ហន ហៅ​(​ទ្រេ​ន​) អាយុ​៤២​ឆ្នាំ មុខរបរ​ជា​កម្មករ​រោងចក្រ​។ មានកូន​ចំនួន​២​នាក់ នៅក្នុង​បន្ទុក ដែល​កូនច្បង​ស្រី​អាយុ ១៥​ឆ្នាំ​និង​កូន​ទី ប្រុស​អាយុ ១៣​ឆ្នាំ​។

​ប្រភពពី​អ្នកភូមិ​បាន​រៀបរាប់​ឱ្យដឹងថា គ្រួសា​នេះ តាំងតែ​ពី​រៀបការ​មក​មិន​ដែលមាន​សុភមង្គល​ទេ ។​កូន​ប្រពន្ធ​តែងតែ​រង​ទុក្ខលំបាក​ដោយ​ជនសង្ស័យ​ជា​ប្តី​ឈ្មោះ​សម្បត្តិ​សុធី​រូបនេះ​តែងតែ​ផឹកស៊ី​ស្រវឹង​ស្រែក​ឡូឡា​វាយដំ​ជាន់​ធាក់​ជា​រើ​យៗ​ទៅលើ​ប្រពន្ធ​កូន​ព្រោះតែ​ជនសង្ស័យ​ជា​ប្តី​ញៀន​ថ្នាំ​និង​ញៀន​ស្រា ។​

ប្រជាពលរដ្ឋ​បានឱ្យដឹង​ទៀតថា​កន្លង​មក​ជនសង្ស័យ​ជា​ប្តី ធ្លាប់​វ៉ៃ​ប្រពន្ធ​សន្លប់​ជា​ញឺ​ក​ញាប់ ហើយ​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ឃាត់​ឃុំខ្លួន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រឡាច បានតែ​មួយ​យប់​ព្រឹក​ឡើង​ក៏​ដោះ​លែងឱ្យ​ត្រឡប់មកផ្ទះ​វិញ​ហើយ​ក៏បាន​ប្រើ​អំពើ​ហឹ​ង្សា​មកលើ​ប្រពន្ធ​កូន​ទៀត ។​

​នៅ​ថ្ងៃកើតហេតុ​នោះគេ​ឮឈ្មោះ​ស​ម្បិ​ត្ត សុធី ស្រែក​ឡូឡា ហើយ​បោក​ទូរទស្សន៍ និង​សម្ភារៈ​ក្នុងផ្ទះ​និង​បាន​ផ្ទះ​ឆេះ​សន្ធោរ​សន្ធៅ​តែម្តង ។ ក្នុងពេលនោះ​អ្នកភូមិ​មិន​អាចជួយ​អន្តរា​គម​ពន្លត់​បានឡើយ​។ នៅ​
​ពេល​ប្រពន្ធ​ឈ្មោះ​ឌុ​ច ហន (​ហៅ​ត្រេ​ន ) មកពី​ធ្វើការ​រោងចក្រ​វិញ ប្តី​កំណាច​ឈ្មោះ សម្បត្តិ សុធី នេះ​បាន​ចាប់​បោចសក់​ប្រពន្ធ​ទាញ​ទម្លាក់​ពីលើ​គ្រែ។

បន្ទាប់មក​បាន​យក​អង្រែបុកគ្រឿង​វាយ​ទៅលើ​ប្រពន្ធ​ចំនួន​ពី​អង្រែ បណ្ដាលឱ្យ​សន្លប់​បាត់ស្មារតី​ហើយ​អ្នកភូមិ​បាន​ព័ទ្ធចាប់​ជនសង្ស័យ ប្រគល់​ទៅឱ្យ​ប៉ូលីស​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រឡាច ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕S/