​ប្ដូរ​ប្រធាន​ពន្ធនាគារ​ខេត្ដ​រតនគិរី​បន្ទាប់ពី​មានរឿង​អាស្រូវ​

270

​(​រតនគិរី​):​លោក​ទីន​សុវណ្ណន្នី​ប្រធាន​ពន្ធនាគារ​ខេត្ដ​រតនគិរី​ត្រូវបាន​ផ្លាស់ប្ដូរ​ដំណែង​ហើយ​កាលពី​រសៀល​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២១០៧​ដោយ​ដាក់​លោក​អ៊ុក​គឹម​ជន​មកពី​ខេត្ដ​ពោធិ៍សាត់​ជំនួស​។​ចំណែក​លោក​ទីន​សុវណ្ណន្នី​អតីត​ប្រធាន​ពន្ទ​នាគារ​រតនគិរី​ទៅកាន់​ការ​ជា​ប្រធាន​នាយដ្ឋាន​សន្ដិសុខ​ពន្ធនាគារ​។​

​លោក​អ៊ុក​គឹម​ជន​ដែល​ទទួលបាន​តំណែង​ជា​ប្រធាន​ពន្ធនាគារ​ខេត្ដ​រតនគិរី​បាន​ប្ដេជ្ញា​ថា​នឹង​ខិតខំ​រៀនសូត្រ​ដកស្រង់​បទពិសោធ​ន៏​ការងារ​ល្អៗ​ដើម្បី​បង្កើន​សមត្ថភាព​ដឹកនាំ​ដោយ​យក​អស់​ក​ម្មាំ​ង​កាយ​ចិ​ត្ដ​បំពេញភារកិច្ច​ដែល​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​បានប្រគល់​ឱ្យ​។​
​លោក​ប្រធាន​ពន្ធនាគារ​បាន​បន្ដទៀត​ថា​ចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដោយមាន​ទំនាក់ទំនង​ល្អ​មាន​សាមគ្គី​ផ្ទៃក្នុង​រួមគ្នា​បំរើ​ពលរដ្ឋ​ក៏​ដូច​សង្គមជាតិ​ដើម្បី​អនុវត្ដ​ឱ្យបាន​នូវ​រាល់​ភា​កិច្ច​របស់​អង្គភាព​ពន្ធនាគារ​ឱ្យ​កាន់តែ​ល្អប្រសើ​ថែមទៀត​។​

​លោក​ថង​សាវុន​អភិបាលខេត្ដ​រតនគិរី​បាន​ផ្ដាំផ្ញើរ​ដល់​ប្រធាន​ពន្ធនាគារ​ថ្មី​ថា​ត្រូវមាន​ទំនាក់​ទំ​ន​ជាមួយ​មន្ដ្រី​ក្រោម​ឱ​វ៉ាទ​ក៏ដូចជា​មួយ​អាជ្ញាធរ​នៅ​មូលដ្ឋាន​និង​គ្រប់លំដាប់​ថ្នាក់​ដើម្បី​ឈានទៅ​សម្រេចបាន​ជោគជ័យ​គ្រប់​ភារកិច្ច​។​

លោក​ចាន់​គឹម​សេង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​នៅក្នុង​ឱកាស​នោះដែរ​បាន​ណែនាំ​ដល់​លោក​អ៊ុក​គឹម​ជន​ដែល​ទើប​ទទួលបាន​តំណែង​ជា​ប្រធាន​ពន្ធនាគារ​ខេត្ដ​រតនគិរី​ថា​ចាប់ពីពេលនេះ​ទៅ​គឺមាន​ភារកិច្ច​ជា​ច្រើ​ត្រូវបំពេញ​ហើយ​ធ្វើយ៉ាងណា​ឱ្យ​ពន្ធនាគារ​នៅ​ខេត្ដ​នេះ​មានការ​រីកចម្រើន​។​

​លោក​បាន​បន្ដថា​ត្រូវមាន​សាមគ្គីភាព​ឯក​ផ្ទៃក្នុង​រួមគ្នា​ធ្វើការ​បន្ដ​កសាង​អង្គភាព​ដោយ​សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​និង​ត្រូវ​រៀបចំរ​ចនាស​ម្ព័​ន្ដ​ថ្មី​ដើម្បីឱ្យ​មន្ដ្រី​ក្រោយ​ម​ឱ​វ៉ាទ​មាន​ឋាន​:​និង​តួនាទី​ទៅតាម​ឋា​នុ​ក្រម​ព្រោះ​ប​ច្ចុ​ពន្ធនាគារ​ខេត្ដ​នេះ​អត់​ទាន់​កា​បែងចែក​មន្ដ្រី​ឱ្យមាន​តួនាទី​ច្បាស់លាស់​ក្នុងការ​គ្រប់គ្រង​ការងារ​នៅក្នុង​អង្គភាព​នេះ​នៅឡើយ​ទេ​។​

កា​ផ្លាស់ប្ដូរ​លោក​ទីន​សុណ្ណ​ន្នី​ចេញពី​តំណែង​ប្រធាន​ពន្ធនាគារ​ខេត្ដ​រន​គិរី​នេះដែរ​ប្រជាពលរដ្ឋ​បានដាក់​ការសង្ស័យថា​បាន​ជាប់​ពាក់ព័ន្ធ​រឿង​មិន​ប្រក្រតី​ជាច្រើន​គឺ​ក្រោយពី​លោក​ទីន​សុវណ្ណន្នី​បាន​ចូលកាន់​ការ​ជា​ប្រធាន​ពន្ធនាគារ​កាលពី​ថ្ងៃទី​២៨​ខែមករា​ឆ្នាំ​២០១៤​។​

​ភាពមិនប្រក្រតី​នោះ​មានដូចជា​អនុញាតឱ្យ​អ្នកទោស​ចំនួន​៩​នាក់​នៅក្រៅ​ឃុំ​ដោយ​អ្នកខ្លះ​ជា​ទណ្ឌិត​ចេញទៅ​ស៊ីឈ្នួល​រើស​ស្វាយចន្ទី​ឱ្យឈ្មោះ​ហេង​សម្បត្ដិ​ចាំចម្ការ​នៅ​អូរ​ចេង​ក្នុង​ឃុំ​តា​អង​ស្រុក​កូន​មុំ​។​ដោយ​ប្រើ​រយ​:​ពេល​ដល់​ទៅ​៣​ខែ​និង​ឱ្យ​អ្នកទោស​មួយចំនួនទៀត​ស៊ីឈ្នួល​គេឯង​ក្នុង​រូបភាព​ផ្សេងៗ​ជាច្រើន​ទៀត​ដែល​អាចធ្វើ​ទៅរួច​។​ក្រៅពីនោះ​នៅ​ថ្ងៃទី​២៣​ខែវិច្ឆិការ​ឆ្នាំ​២០១៥​មានរឿង​អាស្រូវ​ផ្លូវភេទ​ជាមួយ​អ្នកទោស​ស្រី​ម្នាក់​ឈ្មោះ​ទីង​ប៉ិក​។​

បន្ទាប់មក​នៅ​ខែមិថុនា​ឆ្នាំ​២០១៧​ពេល​លោក​ប្រធាន​មិនបាន​នៅ​កន្លែង​ពេលយប់​មាន​អ្នកទោស​ចំនួន​ប្រាំ​នាក់​បាន​ហែក​គុក​នាំគ្នា​រត់ចេញ​បាត់​ស្រ​ម៉ោ​ល​រហូតមក​ដល់ពេលនេះ​ពុំ​ដឹងថា​ចាប់បាន​មកវិញ​ប៉ុន្មាន​នាក់​ផង​ទេ​។​មកដល់​ខែ​កក្ដ​ដា​ឆ្នាំ​២០១៧​មន្ដ្រី​ពន្ធនាគារ​ខេត្ដ​រន​គិរី​ជិត​១០​នាក់​បាននាំគ្នា​ដាក់ពាក្យ​ប្ដឹង​ពី​ប្រធាន​របស់ខ្លួន​ទៅ​តំណាងរាស្ដ្រ​ឱ្យជួយ​អន្ដរា​គម​ន៏​រឿង​ប្រធាន​ខ្ចីប្រាក់​ជិត​បួន​ពាន់​ដុល្លារ​និង​សុំ​ដោះលែង​ប្រធាន​ការ​រិ​យា​ល័យ​ពន្ធនាគារ​ម្នាក់​ដែល​លោក​ទី​សុវណ្ណន្នី​រួម​និង​តុលាការ​ចាប់គាត់​ដាក់គុក​នៅ​ខេត្ដ​ស្ទឹងត្រែង​ដោយមាន​រឿង​ជា​បន្ដបន្ទាប់​ទើប​ថ្នាក់លើ​អស់ជំនឿ​រួច​សម្រេច​ដាក់​អ្នកថ្មី​ជំនួស​តែម្ដងទៅ​៕S/​ដោយ​:​បាន​លុង​

​ប្ដូរ​ប្រធាន​ពន្ធនាគារ​ខេត្ដ​រតនគិរី​បន្ទាប់ពី​មានរឿង​អាស្រូវ​