​ប្តី​កាប់​ប្រពន្ធ​ជាច្រើន​កាំបិត​បុ័ងតោ​ស្លាប់​ក្នុង​ថ្លុកឈាម​រួច​អារ​.​ក​ខ្លួនឯង​របួសធ្ងន់​

405

(​បាត់ដំបង​)៖​ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ​និង​ញៀន​ថ្នាំ​ផង​ប្តី​បាន​ប្រើ​កាំបិត​បុ័ងតោ​កាប់​ទៅលើ​ប្រពន្ធ​ជាច្រើន​កាំបិត​បណ្តាល​ឳ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​បន្ទាប់មក​បុរស​ជា​ប្តី​បាន​យក​កាំបិត​អារ​.​ក​ខ្លួនឯង​គ្រាន់តែ​របួសធ្ងន់​។​ហេតុការណ៍​គួរ​ឳ្យ​រន្ធត់​នេះ​បាន​កើតឡើង​នៅ​ចំណុច​ក្រុមទី​២២​ភូមិ​ច្រាប​ក្រសាំង​សង្កាត់​វត្ត​គរ​ក្រុង​/​ខេត្តបាត់ដំបង​កាលពី​នៅវេលា​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​៣១​ខែសីហា​ឆ្នាំ​២០១៧​។​

​លោក​ដាំ​មករា​អធិការរង​នគរបាល​ក្រុង​បាត់ដំបង​បាន​ឳ្យ​ដឹងថា​ប្រពន្ធ​ដែល​ស្លាប់​មានឈ្មោះ​ឌុ​ង​សា​វ័ន​អាយុ​២៧​ឆ្នាំ​។​ចំណែក​ជនសង្ស័យ​ជា​ប្តី​ឈ្មោះ​ស្រ៊ុន​គឹម​ជូ​អាយុ​៣៣​ឆ្នាំ​មុខរបរ​កាប់​ជ្រូក​លក់​ទីលំនៅ​ក្រុមទី​២២​ភូមិ​ច្រាប​ក្រសាំង​ក្រុង​/​ខេត្តបាត់ដំបង​(​របួសធ្ងន់​ត្រ​ង់ក​ខាងមុខ​និង​ក្រោយ​)​ត្រូវបាន​សាច់ញាតិ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព​(​មន្ទីរពេទ្យ​ភូមិភាគ​៥​ខេត្តបាត់ដំបង​)​។​

​លោក​អធិការរង​ក្រុង​បាន​ដកស្រង់​សម្តី​អ្នកជិតខាង​មក​បញ្ជាក់ថា​មូលហេតុ​ដែល​នាំ​ឳ្យ​បុរស​ជា​ប្តី​កាប់​ប្រពន្ធ​ជាច្រើន​កាំបិត​បុ័ងតោ​(​កាំបិត​កាប់​ជ្រូក​)​បណ្តាល​ឳ្យ​ស្លាប់​ដោយសារតែ​ប្រ​ច័​ណ្ទ​ប្រពន្ធ​និង​ញៀន​ថ្នាំ​។​មុនពេល​កើតហេតុ​ប្តី​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​យ៉ាង​តឹង​ស​សៃ​.​ក​។​បន្ទាប់មក​បុរស​ជា​ប្តី​បាន​យក​កាំបិត​បុ័ងតោ​កាប់​ទៅលើ​ប្រពន្ធ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅក្នុង​ថ្លុកឈាម​នៅ​និង​ផ្ទះ​តែម្តង​។​

​លោក​អធិការរង​បាន​បញ្ជាក់ថា​កន្លងទៅ​ជនសង្ស័យ​ជា​ប្តី​ធ្លាប់ប្រើ​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​ជា​ញឹកញាប់​ផងដែរ​។​សាកសព​ក្រោយពេល​សមត្ថកិច្ច​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​រួច​ប្រគល់​ឳ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​ជនដៃដល់​ត្រូវ​សមត្ថកិច្ច​ដាក់​កម្លាំង​យាម​នៅ​មន្ទីរពេទ្យ​ព​២​ពេលណា​ដឹងខ្លួន​នឹង​យកមក​សួរនាំ​។​ករណី​ខាងលើនេះ​កម្លាំង​នគរបាល​ជំនាញ​កំពុងដំណើរការ​តាម​នីតិវិធី​៕S/​ដោយៈ​គ្រញូង​

​រូប​ថ​តៈ​ប្តី​កាប់សម្លាប់​ប្រពន្ធ​ស្លាប់​ក្នុង​ថ្លុកឈាម​រួច​អា​រក​ខ្លួនឯង​តែ​មិន​ស្លាប់​គ្រាន់តែ​របួស​