​ប្តី​ឆក់​ត្រី​ឆ្លង​ចរន្ត​ឆក់​ស្លាប់​ប្រពន្ធ​ចុះជួយ​ឆក់​បន្ត​ស្លាប់​ទាំងពីរ​ចោល​កូន​អាយុ​ជាង​១​ខួប​

283
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ល្ងាច​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៩​បុរស​ជា​ប្តី​បាន​ឆក់​ត្រី​ត្រូវ​ឆ្លង​ចរន្ត​ភ្លើង​អាគុយ​ឆក់​ស្លាប់​ប្រពន្ធ​ឃើញ​ចុះជួយ​ក៏​ឆក់​បន្ត​ស្លាប់​ទាំងពីរ​នាក់​ចោល​កូន​អាយុ​ជាង​១​ខួប​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​ប្រឡាយទឹក​ដង្កៀបក្តាម​ខាងកើត​ភូមិ​បង្ក​ន​ឃុំ​រៀបរយ​ស្រុករ​វៀង​ខេត្តព្រះវិហារ​។​

​ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា​ក្រោយពី​កើតហេតុ​អ្នកភូមិ​បាន​រាយ​ការ​ណ៏​ភ្លាមៗ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ហើយ​បាន​សន្និដ្ឋានថា​ពិតជា​ចរ​ន្ធ​អាគុយ​ឆក់​ស្លាប់​ពិត​ប្រាក់​មែន​ព្រោះ​មាន​អាគុយ​នៅលើ​ខ្នង​សព​របស់​ប្តី​ហើយ​ប្រពន្ធ​ចុះទៅ​ជួយ​ទើប​បណ្តាលឱ្យ​ឆក់​អ្នក​ទាំងពីរ​ស្លាប់​តែម្តង​។​

​ប៉ូលិស​រដ្ឋបាល​ឃុំ​រៀបរយ​បានឱ្យដឹង​ទៀតថា​ជនរ​ង​គ្រោះ​ទី​១​ឈ្មោះ​ឌិ​ត​ប៉ោ​ន​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ស្រុកកំណើត​នៅ​ភូមិ​សំរិត​ឃុំ​រត​នះ​ស្រុក​រវៀង​ខេត្តព្រះវិហារ​ស្លាប់​ក្នុង​ប្រឡាយទឹក​។​សព​ប្តី​ស្លាប់​ក្នុងស្ថានភាព​ដេក​ផ្ងា​ចំណែកឯ​សព​ប្រពន្ធ​ដេក​ផ្កាប់មុខ​។​

​ជនរងគ្រោះ​ទី​២​ឈ្មោះ​ឡុង​ភេទ​ស្រី​អាយុ​២៣​ឆ្នាំ​ស្រុកកំណើត​នៅ​ភូមិ​បង្ក​ន​ឃុំ​រៀបរយ​ស្រុក​រវៀង​ខេត្តព្រះវិហារ​។​បច្ចុប្បន្ន​អ្នក​ទាំងពីរ​រស់នៅ​ភូមិ​បង្ក​ន​ឃុំ​រៀបរយ​ស្រុករ​វៀង​ខេត្តព្រះវិហារ​។​ចំណែក​សាកសព​ប្តី​ប្រពន្ធ​ក្រោយពី​ជំនាញ​សមត្ថកិច្ច​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចមក​បាន​ប្រគល់ឱ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​

#