​ប្តី​និង​ប្រពន្ធ​ពិការ​ដៃ​ទាំងពីរ​ដោយ​ជំងឺ​ហង់​ស៊ិន​ទទួល​អំណោយ​មនុស្សធម៌​

97
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត៎ដំបងៈ​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែកញ្ញា​ឆ្នាំ​២០១៩​មន្ត្រី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​បាន​ជួប​សំណេះសំណាល​សួរសុខទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​ជា​ជន​ងាយ​រងគ្រោះ​ចំនួន​១​គ្រួសារ​។​អំណោយ​ជូន​លោក​អ៊ួ​ន​រ៉ា​ក​អាយុ​៧១​ឆ្នាំ​(​ប្តី​)​និង​ប្រពន្ធ​ពិការ​ដៃ​ទាំងពីរ​ដោយសារ​ជំងឺ​ហង់​សិន​(​ជំងឺឃ្លង់​) រស់នៅ​ភូមិ​ស្នា​ពីមុខ​ឃុំ​ព្រែក​ខ្ពប​ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង​។​

​អំណោយ​មនុស្សធម៌​ដែល​បាន​ផ្ដល់ជូន​ម្នាក់ៗ​ទទួលបាន​៖ អង្ករ​២៥​គីឡូក្រាម ត្រីខ​១​យួរ មុង​១ ភួយ​១ ក្រមា​១ អាវយឺត​១​ទឹកបរិសុទ្ធ​វី​ឃែ​រ​ចំណុះ​២០​លីត្រ​១​ធុង ទឹកត្រី​១​យួរ ព្រមទាំង​គ្រឿងឧបភោគ បរិភោគ​សម្រាប់​ប្រើប្រាស់​និង​ថវិកា​មួយចំនួន​១៥​ម៉ឺន​រៀល​។​ក្នុងនោះ​ថវិកា​អនុសាខា​ស្រុក​ឯក​ភ្នំ​ចំនួន​១០​ម៉ឺន​រៀល​ផងដែរ​៕S/

​រូប​ថ​តៈ​សា​ខាក​ក្រក​ខេត្ត​និង​ស្រុក​នាំយក​អំណោយ​ទៅជូន​ប្តី​ប្រពន្ធ​ដែល​ពិការ​ដៃ​ទាំងសងខាង​ដោយ​ជំងឺឃ្លង់​

#