​ប្តី​និង​មា​ថ្លៃ​ព្រូត​វាយ​ប្រពន្ធ​ហើម​ភ្នែក​ជាំ​ពេញ​ខ្លួន​ដោយសារ​ជម្លោះ​ក្នុងពេល​ផឹកស៊ី​

821
ចែករម្លែក

ដោយៈ​គ្រញូង​/​ប៉ៃលិនៈ​ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​និង​ជា​ក្មួយ​ថ្លៃ​បាន រងរបួស​ក្បាល ដងខ្លួន ក្បាល ទ្រូង និង ជាំភ្នែក ខាងស្តាំ ដោយ​ត្រូវ ប្តី​និង​ឪពុក មា ថ្លៃ​ព្រួត​វាយ​របួសធ្ងន់​ត្រូវបាន ម្តាយ បង្កើត នាំ មក ព្យា
​បាល​នៅ មន្ទីរ ពេទ្យ​បង្អែក​ខេត្ត​។​ក្រោយ​ជម្លោះ​ពាក្យសំដី​មានកម្ម​វិធី​ផឹកស៊ី​និង​ច្រៀង​ក្នុងផ្ទះ​កាលពី​យប់ ថ្ងៃទី​៣​ឧសភា​ស្ថិត​នៅផ្ទះ​មីង​និង​ឪពុកមា​ថ្លៃ ក្នុងភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

​លោក​គង់ សំណាង​អធិការរង​នគរបាល​ក្រុងប៉ៃលិន​បានឱ្យដឹងថា​ស្ត្រី រងគ្រោះ​ឈ្មោះ​សាន្ត សោភា អាយុ​២២​ឆ្នាំមាន​កូនស្រី​ម្នាក់​អាយុ​ជាង​១​ខួប​មាន​ស្រុកកំណើត​នៅ​ភូមិ​អូស​ទូក​ឃុំ​កំពង់​ព្រៀង​ស្រុក​សង្កែ​ខេត្តបាត់ដំបង ។ បច្ចុប្បន្ន ជួល ផ្ទះ ស្នាក់នៅ ខាង មុខ ផ្ទះ​ឪពុកមា និង​ម្តាយមីង​ថ្លៃ ។

ចំណែក​ភាគី​ជនបង្ក មាន​ប្តី​ឈ្មោះ​ជ្រៀ ប៊ុនលី​អាយុ​២១​ឆ្នាំ (​ជនដៃដល់​)
ជា​អ្នក​វាយ​ប្រពន្ធ​ជាច្រើន​ដៃ ថែម ទាំង ទាត់​ច្រើន​ជើង និង​ម្នាក់ទៀត ជា​ឪពុកមា​ថ្លៃ​ឈ្មោះ វ៉ើ​ន អាយុ​៣៥​ឆ្នាំ ចូលរួម​វាយ នាង ដែរ​នៅ​ភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​៕S/

​រូប​ថ​តៈ​ស្ត្រា​រងគ្រោះ​ហើម​ភ្នែក ជាំខ្លួន​ប្រាណ​ដោយ​ប្តី​និង​មា​ថ្លៃ​វាយ​ទាត់​ធាក់​