​ប្តឹង​ប្រធាន​សមាគម​អាដហុក​ទៅ​ACU​ករណី​មិន​ព្រម​បង់ពន្ធ​ថ្លៃឈ្នួល​ផ្ទះ​ជូន​រដ្ឋ​

1024
ចែករម្លែក
  • 404
    Shares

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ធន​សារាយ​ប្រធាន​សមាគម​អាដហុក​និង​លោកស្រី​ឆាយ​សុវណ្ណ​(​ប្រពន្ធ​លោក​ធន​សារាយ​)​ត្រូវបាន​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU)​ពាក់ព័ន្ធ​ករណី​គេចវេស​មិន​ព្រម​បង់ពន្ធ​ថ្លៃឈ្នួល​ផ្ទះ​ជូន​រដ្ឋ​។​នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨​។​

មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឲ្យ​ដឹងថា ខ្លួន​បានទទួល​ពាក្យបណ្តឹង​កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨​ដោយ​ចោទប្រកាន់​លោកស្រី​ឆាយ​សុវណ្ណ​និង​ស្វាមី​ឈ្មោះ​ធន​សារាយ​ប្រធាន​សមាគម​អាដហុក​ថា បានគេច​វេស​មិន​ព្រម​បង់ពន្ធ​កាត់​ទុក​ជូន​រដ្ឋ​លើ​ថ្លៃឈ្នួល​ផ្ទះ​របស់ខ្លួន​ដែល​បាន​ជួល​ឲ្យ​សមាគម​អាដ​ហុ​កាលពី​ឆ្នាំ​២០០៥ និង​ឆ្នាំ​២០០៦​។

​តាម​ការប្រមូល​ព័ត៌មាន នៃ​ការគ្រប់គ្រង​អចល​ទ្រព្យ និង​ការបំពេញ​កាតព្វកិច្ច​សារពើពន្ធ​លើ​ឈ្នួល​ផ្ទះ និង​ដី​ខា​លើ ស្ថិតនៅ​ភូមិសាស្ត្រ នៃ​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​របស់​សាខា​ពន្ធដារ​ខណ្ឌដូនពេញ បាន​បង្ហាញថា អាស័យដ្ឋាន​ផ្ទះ​លេខ​៣ ផ្លូវ​លេខ​១៥៨ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

មាន​លេខ​អត្តសញ្ញាណ​កម្ម​អចលនទ្រព្យ ០២១០០២៦៧៣៧ ថ្ងៃខែ​ឆ្នាំ​ចុះបញ្ជី​ពន្ធដារ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១១​បាន​ជួល​ទៅ​ឲ្យ​សមាគម​អាដហុក​តំណាង​ដោយ​លោក​គា​អ៊ិន​មាន​លេខ​អត្តសញ្ញាណ​កម្មជួល​អចលនទ្រព្យ R០០៣-១៦០០០១៤៥៣ ចុះ​ថ្ងៃខែ​ឆ្នាំ​ចាប់ផ្តើម​ជួល​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៦ ក្នុង​មួយខែ​តម្លៃ ៩.២០០.០០០​រៀល​។

​ផ្អែក​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​ដែល​បានចាប់ផ្តើម​ដាក់​ដំណើរការ​ពី​ខែមករា ឆ្នាំ​២០១៦​មក​បាន​បង្ហាញថា​ម្ចាស់ផ្ទះ​ជា​កម្មសិទ្ធិ​ខាងលើ​ក៏បាន​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​ដោយបាន​បង់ប្រាក់​ពន្ធ​កាត់​ទុក​លើ​ឈ្នួល​ផ្ទះ​និង​ដី​ចំនួន​១០​ភាគរយ​គឺ​៩២០.០០០​រៀល​ស្មើនឹង​ចំនួន​២៣០​ដុល្លារ​ក្នុង​មួយខែ​សម្រាប់​ឆ្នាំ​២០១៦ ( ពី​ខែមករា រ​រហូតដល់​ខែធ្នូ​) បាន​ត្រឹមត្រូវ​។

​ចំពោះ​ទិន្នន័យ​ក្នុង​ឆ្នាំ​២០១៥ វិញ អគ្គនាយកដ្ឋាន​ពន្ធដា​រ​មិនមាន​ទេ​ព្រោះ​មិនទាន់​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ Single Invoices នៅឡើយ​។​ចំណែក​លោក​ធន សារាយ ប្រធាន​សមាគម​អាដហុក និង​លោកស្រី ឆាយ សុវណ្ណ មិនអាច​ទំនាក់ទំនង​បានទេ​៕S/​


​ ​ ​ ​ ​ ​ប្តឹង​ប្រធាន​សមាគម​អាដហុក​ទៅ​ACU​ករណី​មិន​ព្រម​បង់ពន្ធ​ថ្លៃឈ្នួល​ផ្ទះ​ជូន​រដ្ឋ​