​ប្តេជ្ញា​ការពារ​ដីស្រែ​អំបិល​ឱ្យបាន​បើទោះបី​ហាងឆេង​ដី​ខេត្ត​កំពុងពុះ​កញ្ជ្រោល​

1078
ចែករម្លែក
  • 127
    Shares

ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញ​:​ខេត្តកំពត​ទំនងជា​មាន​វាសនា​ដូច​ខេត្ត​ព្រះសីហនុ​ដែរ​ឬ​មិនដឹង​។​ហាងឆេង​ដី​កំពុងពុះ​កញ្ជ្រោល​ពេល​ចិន​ចូលដល់​ខេត្ត​នេះ​ជា​បណ្តើរៗ​ហើយ​។​ក្នុងនោះ​ដីស្រែ​អំបិល​មាន​ទំហំ​4.600​ហិកតា​ដែលជា​កម្ម​សិទ្ធ​របស់​ស​មាគ​មន៍​ស្រែអំបិល​កម្ពុជា​ក៏​ជា​ចំណី​នៃ​អ្នកវិនិយោគទុន​ក្នុង​និង​ក្រៅប្រទេស​ផងដែរ​។​ចង់​មិន​ចង់​អ្នកមាន​លុយ​ត្របាក់​លេប​យក​ស្រែអំបិល​នៅ​ថ្ងៃ​ណាមួយ​មិនខានឡើយ​។​ខ្មែរ​នឹង​លែងមាន​ទីតាំង​ផលិត​អំបិល​ដោយ​ខ្លួនឯង​ទៀតហើយ​។​

​ក៏ប៉ុន្តែ​លោក​ប៊ុន​បារាំង​សហប្រធាន​សមាគមន៍​ស្រែអំបិល​កម្ពុជា​បាន​ប្រាប់​រស្មី​កម្ពុជា​ថា​លោក​ប្តេជ្ញា​ការពារ​ដីស្រែ​អំបិល​ឱ្យ​ទាល់តែ​បាន​។​មិនអាច​សមាជិកសមាគម​អ្នកធ្វើ​ស្រែអំបិល​លក់​ស្រែ​បាន​នោះទេ​។​អ្នកណា​ទិញ​ដីស្រែ​អំបិល​នៅទីនេះ​បាន​លុះត្រាតែ​ធ្វើស្រែ​អំបិល​វិញ​មិនអាច​យក​ដីស្រែ​អំបិល​ទៅ​អភិវឌ្ឍ​សង់ផ្ទះ​ល្វែង​សង់អា​ផេ​ត​មែនឬ​សង់រោង​ចក្រ​អ្វី​បាន​នោះទេ​។​

​ពីព្រោះ​ច្បាប់​សមាគមន៍​បានចែង​ច្បាស់លាស់​ណាស់​រឿងនេះ​។​លុះត្រាតែ​កែប្រែ​ច្បាប់​សមាគមន៍​ទើប​អាចទៅរួច​។​សមាជិក​ផលិត​អំបិល​ទាំងអស់​មាន​200​ក្រុម​នៅក្នុង​សមាគម​។​ដោយសារ​2​ឆ្នាំ​ចុងក្រោយ​ជាប់ៗ​គ្នា​មាន​ភ្លៀង​ធ្លាក់​ច្រើនពេក​ទាំង​ប្រាំង​ទាំង​វស្សារ​ធ្វើឱ្យ​ផលិត​អំបិល​អត់​បាន​ដីស្រែ​ទំនេរ​ទុកចោល​ជាហេតុ​ធ្វើឱ្យ​សមាជិក​សមាគមន៍​មួយចំនួន​បែកគំនិត​ចង់ល​ក់ដី​ស្រែអំបិល​យក​លុយ ស្របពេល​ដី​កំពុងមាន​ហាងឆេង​ខ្លះៗ​ហើយ​៕S/​

​ប្តេជ្ញា​ការពារ​ដីស្រែ​អំបិល​ឱ្យបាន​បើទោះបី​ហាងឆេង​ដី​ខេត្ត​កំពុងពុះ​កញ្ជ្រោល​

#