​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាលរងក្រុង​ស្វាយរៀង​

579
ចែករម្លែក

​ខេត្តស្វាយរៀងៈ​លោក សុខ រស់ អភិបាលរង​ខេត្តស្វាយរៀង​នៅ​រសៀល​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង អភិបាលរង ក្រុង ស្វាយរៀង ។

ពិធី​នេះ​រៀបចំ​នៅ​សាលប្រជុំ​សាលាក្រុង​ស្វាយរៀង​ដោយមាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោកនាយក​ទី​ចា​ត​ការ​ធនធានមនុស្ស​សាលាខេត្ត​។​ជាមួយគ្នានេះ​លោក​អភិបាលរង​ខេត្ត​ក៏បាន​ផ្ដាំផ្ញើ​នូវ​កិច្ច​ការសំខាន់ៗ​មួយចំនួន​ដូចខាងក្រោម​៖-​ត្រូវ​ពង្រឹង​ការ​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​និង​ពង្រឹង​របៀបរបប​ធ្វើការ​ងារ​ដោយ​ត្រូវ​ជៀស​ឱ្យបាន​នូវ​ទំនាស់​ផលប្រយោជន៍​និង​ទំនាស់​ដែល​កើតចេញពី​ការប្រើ​អំណាច​មិន​ត្រឹមត្រូវ​។​

ត្រូវ​បង្កើន​ការសហការ​ក្នុងការ​ថែរក្សា​ពង្រឹង​សន្តិភាព​ស្ថិរភាព​នយោបាយ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ការបង្ការ​ទប់​ស្កាត់​និង​បង្ក្រាប​បទល្មើស​នានា​ជាពិសេស​បទល្មើស​គ្រឿងញៀន​ចោរកម្ម​និង​ល្បែងស៊ីសង​។​-​គណៈ​អភិបាលក្រុង​ត្រូវ​រៀបចំ​ធ្វើការ​បែងចែក​តួនាទី​ភារកិច្ច​និង​ការទទួលខុសត្រូវ​ក្នុង​ជួរ​គណៈ​អភិបាលក្រុង​ឲ្យ​បានច្បាស់លាស់​។​

​ត្រូវ​បន្ត​ពង្រឹង​ការគ្រប់គ្រង​ការិយាល័យ​ច្រកចេញចូល​តែមួយ​ឲ្យ​បានល្អ​-​ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​និង​ណែនាំ​ស្មៀន​សង្កាត់​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ក្រុង ឲ្យ​អនុវត្តបាន​ត្រឹមត្រូវ​តាម​តួនាទី ភារកិច្ច​របស់ខ្លួន​-​ត្រូវ​ពង្រឹង​ការគ្រប់គ្រង​និង​អភិវឌ្ឍន៍​សមត្ថភាព​ម​ន្ត្រី​រាជការ​។​-​

ត្រូវ​បង្កើន​ការរៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យ​នៅក្នុង​ក្រុង ជាពិសេស​នៅ​ខាងក្នុង និង​ជុំវិញ​ផ្សារ​វាយ​យន្ត នៅតាម​ដងផ្លូវ​និង​សួនច្បារ​សាធារណៈ​ដើម្បី​លើកកម្ពស់​សោភ័ណភាព​ជំរុញ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​។​

-​ត្រូវ​បន្ត​ជំរុញ​និង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​-​ត្រូវខិតខំ​រួមសហការ​គ្នា​អភិវឌ្ឍន៍​ក្រុង​ឲ្យ​កាន់តែ​មានការ​រី​កច​ម្រ​រើ​ន​ថែមទៀត​ព្រមទាំង​ត្រូវ​ចុះ​ដោះស្រាយ​បញ្ហា​ឆ្លើយតប​នឹង​សេចក្ដីត្រូវការ​ពិតប្រាកដ​និង​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ល្អ​ជាង​មុន​ទូលាយ​ជាង​មុន​ប្រសិទ្ធភាព​ជាង​មុន និង​ទទួលបាន​ផល​ច្រើនជាង​មុន​។

​សូមបញ្ជាក់ថាៈ​យោងតាម​ប្រកាស​ស្តីពី​ការផ្ទេរ​ភារកិច្ច​និង​តែងតាំង​មន្ត្រីរាជការ​របស់​ក្រសួងមហាផ្ទៃ​លេខ​៧៩១១​ប្រ​.​ក ចុះ​ថ្ងៃ​សុក្រ​១៤​កើត​ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ ធ្នូ ឆ្នាំ​២០១៨ ត្រូវបាន​ផ្ទេរ​ភារកិច្ច លោក សរ សុ​ដា​នី ឋានន្តរស័ក្ដិ​នាយក្រមការ​ថ្នាក់​លេខ​៦​ពី​ជា​អភិបាលរង នៃ​គណៈ​អភិបាលស្រុក​ស្វាយទាប​ឱ្យទៅ​កាន់​មុខ​ដំំ​ណែ​ង​ជា​អភិបាលរងក្រុង​ស្វាយរៀង​ខេត្តស្វាយរៀង ៕S/​