​ប្រកាស​តែងតាំង​នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​

266
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​លោក​ជិន​ប៊ុនធឿន​នាយករង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ត្រូវបាន​ប្រកាស​តែងតាំង​ជានា​យក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​ជា​ផ្លូវការ​។​ពិធី​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​១៩​សីហា​២០១៩​នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​ក្រោម​វត្តមាន​លោកស្រី​ពុំ​ចន្ទី​នី​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​កាកបាទក្រហមកម្ពុជា​។​

​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​។​លោក​ឃួ​ង​ស្រេង​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​និង​លោក​ម៉ប់​សារិន​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​ចូលរួម​ពិធី​នេះ​ត្រូវបានតែងតាំង​លោក​ជិន​ប៊ុនធឿន​ជានា​យក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​៕S/​