​ប្រកាស​តំណែង​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ​

1355
ចែករម្លែក
  • 26
    Shares

(​ព្រះវិហារ​)៖​លោក​ខៀវ​កាញារិទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​អញ្ជើញ​ជា​ធិបតី​ក្នុង​ពី​ធី​ប្រកាស​តែងតាំង​ចូលកាន់​តំណែង​ជា​ផ្លូវការ​នៃ​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ​។​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​និង​កងកម្លាំង​សមត្ថកិច្ច​ទាំងបី​ព្រមទាំង​មន្ត្រី​មន្ទីរ​ជុំវិញ​ខេត្ត​ដែល​បាន​រៀបចំឡើង​នៅ​សាលាខេត្ត​ព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​១៧​ខែ​កក្ត​ដា​ឆ្នាំ​២០១៧​។​

​នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ថ្មី​នោះ​លោកស្រី​ហែម​សុ​គុណ​ពិសី​ត្រូវ​បានប្រកាស​ឲ្យ​ចូលកាន់​តំណែង​ជា​ផ្លូវការ​ជំនួស​លោក​រ៉ាត់​សោភា​ដែល​ត្រូវបាន​ចូល​និវត្ត​ន៏​។​ក្នុង​ពិធី​នោះ​ផងដែរ​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​សំដែង​ការអបអរសាទរ​ចំពោះ​លោកស្រី​ហែម​សុ​គុណ​ពិសី​ដែល​ត្រូវបានតែងតាំង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ​។

​លោក​អភិបាលខេត្ត​បាន​ថ្លែងបន្តថា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ខេត្តព្រះវិហារ​មានការ​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យ​។​ក្នុងនោះ​វិស័យ​ព័ត៌មាន​ក្នុង​ខេត្ត​កមាន​ការរីកចម្រើន​គួរ​ឲ្យ​កត់សំគាល់​។​

​លោក​ខៀវ​កាញារិទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ថ្លែងថា​ទន្ទឹម​នឹងមាន​ការរីក​ចម្រើន​ក៏មាន​ចំណុច​ខ្វះខាត​មួយចំនួន​ដែល​ត្រូវ​បង្កើន​ចំពោះ​មន្ត្រី​មួយចំនួន​ត្រូវខិតខំ​ពង្រឹង​ឆ​ន្ទះ​ការងារ​ភក្តីភាព​មនសិកា​វិជ្ជាជីវ​:​ឲ្យ​បានល្អ​ប្រសើរ​និង​ខិតខំ​បន្ត​យកចិត្តទុកដាក់​ជាពិសេស​បំពេញការងារ​។​សហកា​រណ៍មន្ត្រី​មន្ទីរ​អង្គភាព​ផ្ទៃក្នុង​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។​ក្រោយពី​លោកស្រី​ហែម​សុ​គុណ​ពិសី​ប្រធាន​មន្ទីរ​ថ្មី​ដែល​ត្រូវបាន​ប្រកាស​ចូលកាន់​មុខតំណែង​ថ្មី​និង​បាន​ឡើង​ផ្តេ​ជ្ញា​ចិត្ត​រួចមក​។​

​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ជំរុញ​ឲ្យ​មន្ត្រី​ព័ត៌មាន​ខិតខំ​ចាប់​ខ្លឹមសារ​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​។​ក្រោយ​ផ្តាំផ្ញើ​ដល់​ប្រធាន​មន្ទីរ​ឡើង​ថ្មី​និង​មន្ត្រី​មន្ទី​ព័ត៌មាន​នោះ​លោក​បាន​ក្រើនរំលឹក​ដល់​ភ្នាក់ងារ​ទូរទស្សន៍​និង​វិទ្យុ​ក្នុង​ខេត្តព្រះវិហារ​ត្រូវតែ​ជំរុញ​ខ្លួនឯង​ខិតខំ​ស្វែងរក​ព័ត៌មាន​មក​សរសេរ​និង​ផ្សព្វផ្សាយ​ឲ្យ​បាន​លឿន​និង​ងាយ​អាន​ស្តាប់​និង​ងាយ​យល់បាន​ល្អ​ទាន់​ហេតុ​ការ​ណ៏​និង​ជឿទុកចិត្ត​បាន​ដល់​អ្នកអាន​អ្នក​ស្តាប់​ចាប់​អារ​ម្ម​ណ៏​៕ដោយ​៖​សៅ​វ៉ានឌី​