​ប្រកាស​ទទួលស្គាល់​សហ​គម​ន៍​តំបន់ការពារធម្មជាតិ​ស្រែ​ព្រះ​

541
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ ក្រសួងបរិស្ថាន និង​អាជ្ញាធរខេត្ត​ណ្ឌ​ល​គិរី​បានរៀបចំ​ពិធី​ប្រកាស​ទទួលស្គាល់​សហគម​ន៍​តំបន់ការពារធម្មជាតិ​«​ស្រែ​ព្រះ​» ក្រោម​អធិបតីភាព​លោក​រ័ត្ន វិ​រៈ អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​។​

​លោក​ឈឹម​កាន​អភិបាលរង​ខេត្តមណ្ឌលគិរី​ដោយមាន​ការចូលរួម​ពី​តំណាង​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជា​សហគមន៍ ក្រោម​ការជួយ​គាំទ្រ​ពី​គម្រោង​របស់​អង្គការ WCS​។

​ពិធី​ប្រកាស​ទទួលស្គាល់​សហគម​ន៍​តំបន់ការពារធម្មជាតិ ស្រែ​ព្រះ ធ្វើឡើង​នៅ​ភូមិ​អូរ​ច្រា ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ក្នុង​គោលបំណង​សំខាន់​ចំនួន​៣ រួមមាន​៖១.​បង្កើន​ការយល់ដឹង​និង​ជ្រាប​ពី​វឌ្ឍនភាព​របស់​គម្រោង​និង​ដំណើរ​ការបង្កើត​សហគមន៍​តំបន់ការពារធម្មជាតិ​។

​២.​ផ្តល់​ភាពស្របច្បាប់​ពេញលេញ​ជូន​សហគមន៍​មូលដ្ឋាន​ក្នុងការ​អនុវត្តន៍​ការងារ​សហគមន៍​តំបន់ការពារធម្មជាតិ​។​៣.​បង្កើន​ភាពជឿជាក់​និង​លើកទឹកចិត្ត​ដល់​សហគមន៍​មូលដ្ឋាន​ក្នុងការ​គ្រប់គ្រង​ព្រៃ​សហគមន៍​។

​សូម​ជម្រាបជូន​ថា សហគមន៍​តំបន់ការពារធម្មជាតិ ស្រែ​ព្រះ មាន​ផ្ទៃដី​សរុប​ទំហំ ៣.៤៣៨​ហិកតា ត្រូវបាន​ក្រសួងបរិស្ថាន​ចេញប្រកាស​លេខ​០៥៨ ប្រក​.​ប​ស្ថ ចុះ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​ចំនួន​បី គឺ​ភូមិ​ពូ​គង់ ភូមិ​ពូ​ចារ ភូមិ​អូរ​ច្រា ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​៕S/​