​ប្រកាស​ផ្អាក​ការសាងសង់​លើ​សំណង់​រោង​ដែក​ដ៏​ធំ​មួយកន្លែង​នៅ​ខណ្ឌឫស្សីកែវ​

1187
ចែករម្លែក

(​ភ្នំពេញ​)៖ បន្ទាប់ពី​មន្ត្រី​ជំនាញ ធ្វើការ​ត្រួតពិនិត្យ ហើយ​បាន​រកឃើញថា ម្ចាស់​សំណង់​មួយកន្លែង​ពុំមាន​លិខិតស្នាម ឬ​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​អភិបាលខណ្ឌ​ឫស្សី​កែ​វប្រ​កាស​ផ្អាក​ការសាងសង់​លើ​សំណង់​រោង​ដែក​អំពី​បេតុង​ដ៏​ធំ​មួយកន្លែង ជា​បណ្ដោះអាសន្ន​។​កាលពី​ព្រលប់​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៧ លោក​ជា ពិសី បាន​ដឹកនាំ​ចុះ ប្រតិបត្តិការ​ត្រួតពិនិត្យ និង​ឈានទៅដល់​ធ្វើការ​ផ្អាក​សាងសង់​ជា​បណ្ដោះអាសន្ន ។​

​ចំពោះ​ការដ្ឋាន​សំណង់​រោង​ដែក បេតុង​ដ៏​ធំ​មួយ ស្ថិត​លើផ្លូវ​បេតុង ក្នុង​ក្រុមទី​៤ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ដែលមាន​ម្ចាស់​ឈ្មោះ ឌិ​ត ធា​វី បាននិងកំពុង​បន្ត សកម្មភាព​លួច​សាងសង់ ទាំង​គ្មាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្រោយពី​ណែនាំ​ម្ដង​ហើយ​ម្ដងទៀត ដើម្បី​បំពេញបែបបទ ស្នើសុំ​លិខិតអនុញ្ញាត​ឲ្យ​បាន​ត្រឹមត្រូវ​ជាមុនសិន ទើប​ឲ្យ​បន្ត​ការសាងសង់​ទៀត​បាន ប៉ុន្តែ​មិន​ព្រមស្ដាប់​៕S/​ដោយៈ​សាវ​រក្ស​
​ ​ ​ ​ ​(​សូម​អាន​បន្ត​ចេញផ្សាយ​លើ​កាសែត​រស្មី​កម្ពុជា​)​

​ប្រកាស​ផ្អាក​ការសាងសង់​លើ​សំណង់​រោង​ដែក​ដ៏​ធំ​មួយកន្លែង​នៅ​ខណ្ឌឫស្សីកែវ​