​ប្រកាស​ព័ត៌មាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ស្ថានភាព​ទឹកជំនន់

704
ចែករម្លែក
  • 9
    Shares

​ដោយៈ​សេង​ឃួន​/​ក្រចេះ​៖​អាជ្ញាធរ​ខេត្តក្រចេះ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ស្ថានភាព​ទឹកជំនន់​និង​ជម្រុញ​ឱ្យ​កងកម្លាំង​ទាំង​៣​ប្រភេទ​ត្រៀម​ប្រចាំការ​ដើម្បី​ឱ្យមាន​ការជួយ​សង្គ្រោះ​ទាន់ពេល​។​

​ការអំពាវនាវ​ពី​សំណាក់​អាជ្ញាធរខេត្ត​គឺធ្វើឡើង​បន្ទាប់ពី​ស្ថានភាព​ទឹកទន្លេ​មេគង្គ​ក្រចេះ​ហក់​ឡើង​ជិត​ដល់​ចំណុច​ប្រកាសអាសន្ន គឺ​២២:00​ម៉ែត្រ​។ ជាក់ស្ដែង​កម្រិត​កម្ពស់​ទឹកទន្លេ​មេគង្គ នៅ​ស្ថានីយ៍​ជលសា​ស្ត្រ និង​ឧតុនិយម​ខេត្តក្រចេះ​នៅ​រសៀល ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ ២០១៨​នេះ ទឹកទន្លេ​មាន​កម្ពស់ ២១.៧០​ម​។​

​គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​មាន​រៀបចំ​បើក​កិច្ចប្រជុំ​ស្ដីពី ការត្រៀម បង្កា និង​ទប់ស្កាត់​គ្រោះមហន្តរាយ ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យ​ទាន់ពេលវេលា ក្រោម​អធិបតីភាព​លោក វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់​គ្រង់​គ្រោះមហន្តរាយ​ថ្នាក់​ខេត្តក្រចេះ​។​

​យោងតាម​សេ​ក្ដី​ជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម កម្ពស់​ទឹកទន្លេ​មេគ្គ​ខេត្តក្រចេះ នៅ​ថ្ងៃទី ០៤ ខែសីហា ឆ្នាំ​២០១៨ នឹង​អាច​កើន​ឡើងដល់​កម្ពស់ ២២,១៥ ម៉ែត្រ​។​​សូមបញ្ជាក់​ប្រកាស​អោយ​ប្រុងប្រយ័ត្ន​នៅពេល​ទឹក​ឡើង​កម្រិត​កំពស់​ទឹក ២២,០០ ម៉ែត្រ ៕S/​

​ប្រកាស​ព័ត៌មាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ស្ថានភាព​ទឹកជំនន់