​ប្រកាស​មិន​យក​ថ្លៃ​លើ​សេវា​បញ្ជាក់​វិញ្ញាបនបត្រ​ដល់​សិស្ស​ជាប់​ឌី​ប្លូ​ម​និង​បាក់​ឌុប​ក្នុង​ឆ្នាំ​២០១៨

779
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​រដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ ប្រកាស​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ ស្ដីពី​ការលើកលែង​បង់ថ្លៃ​សេវា​លើ​ការបញ្ជាក់​វិញាបនបត្រ​បណ្ដោះអាសន្ន មធ្យមសិក្សា​បឋមភូមិ វិញាបនបត្រ​បណ្ដោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ និង​វិញាបនបត្រ​បញ្ជាក់​ការសិក្សា​ថ្នាក់​ទី​១២ ឆ្នាំ​២០១៨ ដែល​ការសម្រេច​នេះ​មាន​សុពលភាព​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ ។​

​លោក ជា ពិសី អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ និង​ជា​ក្រុម​លេខា​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ជម្រាបជូន​ដ​ណឹ​ង​ដល់​សាធារណជន ពិសេស​ប្អូនៗ​សិស្សានុសិស្ស ដែល​បាន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្នុង​ឆ្នាំ​២០១៨​ថា ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​ការចំណាយ និង​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​ទាំង​២​កម្រិត​ក្នុង​ឆ្នាំ​២០១៨ រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ បានសម្រេច​លើកលែង​ការបង់​តម្លៃ​សេវា​ទាំងនេះ​៕S/

#