​ប្រកាស​រៀបចំ​ការប្រកួត​កីឡា​ប៉េតង់ ពានរង្វាន់​សម្តេច​វិបុល​បញ្ញា សុខ អាន លើក​ទី​៧

93
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ប្រកាស​ជា​ផ្លូវការ រៀបចំ​ការប្រកួត​កីឡា​ប៉េតង់ ពានរង្វាន់​សម្តេច​វិបុល​បញ្ញា សុខ អាន លើក​ទី​៧ ឆ្នាំ​២០១៩ ប្រព្រឹត្តឡើង ដើម្បី​រំលឹក​ដល់​គុណូបការៈ របស់​សម្តេច ដែលជា​ស្ថាបនិក និង​អភិវឌ្ឍន៍​កីឡា​ប៊ូល និង​ប៉េតង់ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

ទិដ្ឋភាព​ប្រកួត​កន្លងមក​

​លោក សូ​ម៉ៃ សុខ​គា អគ្គលេខាធិការរង សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​មានប្រសាសន៍ថា ការប្រកួត​ពានរង្វាន់ សម្តេច​វិបុល​បញ្ញា សុខ អាន ឆ្នាំ​២០១៩ នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី ២០-២២ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ទីលានកីឡា​ប៊ូល និង​ប៉េតង់ ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​លោក​បាន​បន្ថែមថា ចំពោះ​វិញ្ញាសា​ប្រកួត រួមមាន វិញ្ញាសា​បុរស​៣​នាក់​ទល់​៣​នាក់ (​បម្រុង​១) (​មិន​កំណត់​អាយុ​) វិញ្ញាសា​នារី​៣​នាក់ ទល់ ៣​នាក់ (​បម្រុង​១) (​មិន​កំណត់​អាយុ​) វិញ្ញាសា​យុវនារី ៖ ២​នាក់ ទល់ ២​នាក់ (​អាយុ​ក្រោម ១៨​ឆ្នាំ​) និង​វិញ្ញាសា​យុវជន​៣​នាក់ ទល់ ៣​នាក់ (​បម្រុង ១) (​អាយុ​ក្រោម ១៨​ឆ្នាំ​)​។​

ទិដ្ឋភាព​ប្រកួត​កន្លងមក​

​លោក​អគ្គលេខាធិការ បាន​បន្តថា វិញ្ញាសា​ពាន​វ័យចាស់ ៖ ៣​នាក់ ទល់ ៣​នាក់ (​បម្រុង ១) (​អាយុ ៥៥​ឆ្នាំ​ឡើងទៅ​) និង​វិញ្ញាសា​ពាន​សមាគម ៣​នាក់ ទល់ ៣​នាក់ (​បុរស​) សម្រាប់​ក្រុម ដែល​ពុំបាន​ជាប់​ចំណាត់ថ្នាក់ ពី​លេខ ១ ដល់​លេខ ៨ តែប៉ុណ្ណោះ​។​

​ការទទួល​ពាក្យ ចាប់​ពីថ្ងៃ​ជូនដំណឹង រហូតដល់​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​១១:០០​ព្រឹក នៅ​ទីស្នាក់ការ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា (​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​) និង​ការប្រជុំ​ចាប់ឆ្នោត​ប្រកួត នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​០២:៣០​នាទី រសៀល នៅ​ទីលានកីឡា​ប៊ូល និង​ប៉េតង់ (​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​)៕v

#