​ប្រកាស​សមាសភាព​ការងារ​រួច​ចុះ​ពិនិត្យ​សំណង់​អគារ​មន្ទីរ​បក្ស​និង​ចែក​អំណោយ​ជូន​ពលរដ្ឋ​រងគ្រោះ​

400
ចែករម្លែក

ដោយៈ​ចាន់តូ​/​បាត់ដំបងៈ​លោក​អ៊ិន​បូរ៉ា​និង​លោក​ឃិត​ឈឿន​បាន​បើក​ពិធី​ប្រកាស​សមាសភាព​ការងារ​រួច​បន្ត​ចុះ​ពិនិត្យ​សំណង់​អគារ​មន្ទីរ​បក្ស​និង​ចែក​អំណោយ​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​។​

ពិធី​ប្រកាស​សមាសភាព​ក្រុមការងារ​ដើម្បី​ត្រួតពិនិត្យ​និង​គាំទ្រ​អនុវត្តន៍​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​សម្រាប់​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ឃុំ​វត្ត​តា​មិ​ម​ស្រុក​សង្កែ​ខេត្តបាត់ដំបង​ក្រោម​អធិបតីភាព​លោក​អ៊ិន​បូរ៉ា​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​រាជធានី​ខេត្ត ។

​លោក​ឃិត​ឈឿន​អគ្គនាយក​ក្រុមហ៊ុន​ចំរើន​សម្បត្តិ​និង​ផ្សារ​ខេ​ស៊ី​សប្បុរសជន​សាងសង់​អាគារ​មន្ទីរ​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​នៅ​ឃុំ​វត្ត​តា​មិ​ម​មួយ​ខ្នង​។​និង​សមាសភាព​ក្រុមការងារ​ចូលរួម​៧២​រូប​ដើម្បី​ពង្រឹង​ក្នុងការ​ចុះជួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​បន្ទាប់មក​លោក​បន្ត​ចុះ​ពិនិត្យ​អគារ​មន្ទីរ​បក្ស​មួយ​ខ្នង​ដែល​សាងសង់​បាន​៩០​ភាគរយ​ស្ថិតនៅ​ឃុំ​វត្ត​តា​មិ​ម​ស្រុក​សង្កែ​ខេត្តបាត់ដំបង​។​

​អាគារ​កំពុង​សាងសង់​មាន​ទំហំ​៨​គុណ​១២​ដើម្បី​ជួយ​សម្រួល​ដល់​សមាជិក​សមាជិការ​នៅក្នុង​ឃុំ​សំរាប់​ប្រើប្រាស់​។​ទាំងនេះ​ជា​ទឹកចិត្ត​របស់លោក​ឃិត​ឈឿន​អគ្គ​នាយ​ក្រុមហ៊ុន​ចំរើន​សម្បត្តិ​និង​ផ្សារ​ខេ​ស៊ី​មាន​សំណង់​បុរី​វីឡា​ខុន​ដូរ​ផ្សារ​KC​ដី​ពុះ​ឡូ​តិ៍ ចម្ការ រី​ស៊​ត ដើម្បី​ចូលរួម​ជាមួយ​គណៈបក្ស​ប្រជាជន​កម្ពុជា ។​

​ក្នុង​ថ្ងៃ​ដដែល​នោះ​លោក​បាន​នាំយក​អំណោយ​របស់​គណៈ​បក្ស​ប្រជាជន​ចែកជូន​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ ២៥​គីឡូក្រាម ថវិការ​១០​ម៉ឺន​រៀល ចែកជូន​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ បាក់​ដី​ផ្ទះ ១០​គ្រួសារ រស់នៅ ឃុំ​វត្ត​តា​មិ​ម​។​បន្ថែម​ពីនេះ​ទៀត​លោក​ទាំង​ពីរបាន​ជួយ​ជា​ថវិការ​មួយចំនួន​សម្រាប់ ទិញ​ប៉ាតង់​និង​ប្រេងម៉ាស៊ូត​ចាក់​ម៉ាស៊ីន​សម្រាប់​បូមទឹក​លិច​ស្រែ​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នា​រដូវវស្សា​៕S/​