​ប្រកាស​សាលក្រម​ថ្ងៃទី​១៥​សីហា​ករណី​កូន​មន្ត្រីជាន់ខ្ពស់​ម្នាក់​ដែល​ជាប់ចោទ​បង្ហោះ​រូប​អាសអាភាស​តាម​ហ្វេ​ស​ប៊ុ​ក​

1200
ចែករម្លែក
  • 31
    Shares

(​ភ្នំពេញ​)៖​តុលាការ​រាជធានី​ភ្នំពេញ​បាន​យក​សំណុំរឿង​កូនប្រុស​លោក គុយ ប៊ុនសន អតីត​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ជាមួយ​កញ្ញា​វ៉ាន់ នី​ឡា​មក​បើកសវនាការ​ជំនុំជម្រះ​កាលពី​រសៀល​ថ្ងៃទី​២៤ ខែកក្កដា​ឆ្នាំ​២០១៧​។ លោក កោ វណ្ឌី​អនុប្រធាន​តុលាការ​រាជធានី​ភ្នំពេញ បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃទី​១៥ ខែសីហា​ឆ្នាំ​២០១៧ វិញ ។​

​ប្រភពពី​មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនជាប់ចោទ​ឈ្មោះ គុយ សិទ្ធិ​សក្តិ ត្រូវបាន​ចោទប្រកាន់​ពីបទ ហិង្សា​ដោយ​ចេតនា​និង​ចែកចាយ​រូបភាព​អាសអាភាស ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៦ តាម​មាត្រា​២១៧​នៃ​ក្រមព្រហ្មទណ្ឌ និង មាត្រា​៣៨ និង​មាត្រា​៣៩ ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។​

ទោះបី​អវត្តមាន​ជនជាប់ចោទ គុយ សិទ្ធិ​សក្តិ ក្នុងពេល​សវនាការ​ក៏ដោយ ក្រឡាបញ្ជី​សវនាការ​បាន​អាន​ចម្លើយ​របស់​គុយ សិទ្ធិ​សក្តិ នៅ​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ ដោយ​បញ្ជាក់ថា គុយ សិទ្ធិ​សក្តិ បាន​ស្គាល់​សុខ​ចិន្តា​ហៅ​វ៉ាន់​នី​ឡា​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ឆ្នាំ​២០១៤​ហើយ​ដល់​ឆ្នាំ​២០១៥​បាន​ស្រលាញ់គ្នា​ហើយក៏​បាន​នាំ​ទៅលេង​ផ្ទះ​និង​ជួប​ប៉ា​ម៉ាក់​។ ចំណែក​រឿង​ដែល​ចោទថា គុយ សិទ្ធិ​សក្តិ បង្ហោះ​រូប​អាសអាភាស គឺ​ជនជាប់ចោទ​មិនបាន​ដឹង​ទេ និង​សុំ​ឲ្យ​តុលា​ការជួយ​រក​យុត្តិធម៌​។​

​ចំណែក​លោក នួន បូរ៉ា មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ដើមបណ្តឹង​បាន​និយាយថា កាលពី​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០១៦ លោក គុយ សិទ្ធិ​សក្តិ និង ដើមបណ្តឹង សុខ ចិន្តា ហៅ វ៉ាន់ នី​ឡា បាន​ឈ្លោះ​គ្នា​ហើយ គុយ សិទ្ធិ​សក្តិ បាន​វាយ វ៉ាន់ នី​ឡា ។ ពេលនោះ​ជនរងគ្រោះ បាន​បើកឡាន​​ចេញ​ឲ្យ​គេ​ជួយ ហើយ​ពេលនោះ គុយ សិទ្ធិ​សក្តិ បាន​បើកឡាន​របស់​ជនរងគ្រោះ​ចេញទៅ ហើយ​នៅក្នុង​ឡាន​នោះ​ក៏មាន​កាបូប​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ផងដែរ​។​ដោយ​រយៈពេល​ជិត​១០​ថ្ងៃ ទើប​គុយ សិទ្ធិ​សក្តិ បាន​យកមក​ប្រគល់​ឲ្យ​វ៉ាន់ នី​ឡា វិញ​។​

​លោក​មេធាវី បន្តថា​ចំណែក​រូប​ដែល​បាន​បង្ហោះ​នោះ​គឺ​ដោយសារតែ​ការស្រលាញ់​
​គ្នា​និង​គិតថា​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​ទើប​មាន​ការថត​ផ្ញើ​ឲ្យ​គ្នា​មើល​ដោយសារតែ គុយ សិទ្ធិ​សក្តិ​នៅ​រៀន​ឯ​បរទេស​។​ក្នុង​រឿងក្ដី​នេះ ដើមបណ្ដឹង​រដ្ឋប្បវេណី​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០​ម៉ឺន​ដុល្លារ ។​​លោក សេង ហៀ​ង​ជា​តំណាង​អយ្យការ នៅតែ​សន្និដ្ឋាន​រក្សា​បទចោទប្រកាន់​លើ​ជនជាប់ចោទ គុយ សិទ្ធិ​សក្តិ ដដែល​ហើយ​ស្នើ​តុលាការ​សម្រេច​តាមច្បាប់ ៕S/​ដោយៈ​សហការី​

កូន​មន្ត្រីជាន់ខ្ពស់​ម្នាក់​ដែល​ជាប់ចោទ​បង្ហោះ​រូប​អាសអាភាស​តាម​ហ្វេ​ស​ប៊ុ​ក​