​ប្រកួតប្រជែង​បង្កើត​គម្រោង​អាជីវកម្ម​ដំបូង​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​សហគមន៍​

760
ចែករម្លែក
  • 4
    Shares

​ដោយៈ​សុផល​/​ភ្នំពេញៈ​ការប្រកួតប្រជែង​បង្កើត​គម្រោង​អាជីវកម្ម​ដំបូង​(Startupper)​មួយ​នៅក្នុង​ប្រទេស​កម្ពុជា នឹង​ចាប់ផ្តើម​នៅ​ខែតុលា​ខាងមុខនេះ ដើម្បី​ដណ្តើម​ពានរង្វាន់​ជាង​១​ម៉ឺន​ដុល្លារ​ជាង​៨.៥០០​ដុល្លារ និង​ជាង​៥.៧០០​ដុល្លារ​អាមេរិក​។​គម្រោង​Startupper​នេះ​គឺ​ត្រូវ​ផ្តល់​ផលប្រយោជន៍​ដល់​សហគមន៍​និង​បើកទូលាយ​លើ​គ្រប់​វិស័យ​មិន​ថា​បច្ចេកវិទ្យា​កសិកម្ម​ឬ​ពាណិជ្ជកម្ម​ទ​ឡើយ​។​កម្មវិធី​ប្រកួត​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​តូ​តា​ល់​។​

​នៅក្នុង​សន្និសីទ​សារពត៌មាន​នា​ព្រឹក​ថ្ងៃទី ២៧ ខែ កញ្ញា នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​ជប៉ុន លោក​AsifIqbal​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​Total​បាន​ថ្លែងឱ្យដឹងថា​៖«Startupper​ជា​ផ្នែក​មួយ​នៃ​គម្រោង​ទទួលខុសត្រូវ​សង្គម​(CSR)​របស់​តូ​តា​ល់​ដែល​ធ្វើឡើង​ដើម្បី​ផ្តល់ជូន​ទៅឱ្យ​សហគមន៍​វិញ​។​ពួកយើង​មាន​គោលបំណង​គាំទ្រ​គំនិតល្អៗ​និង​គម្រោង​ផ្សេងៗ​ដើម្បី​ជួយ​បង្ហាញ​ពី​បញ្ហា​ដែល​រីក​រាលដាល​មួយ​នៅក្នុង​សហគមន៍​នៃ​ប្រទេស​កម្ពុជា​»​។​

​លោក​បាន​បន្តថា​៖«​ប្រធានបទ​នៃ​ការប្រកួតប្រជែង​អាចទាក់ទង​ទៅនឹង​ការផ្តល់​ឱកាស​សម្រាប់​ការអប់រំ​ការកាត់បន្ថយ​អត្រា​មរណភាព​របស់​កុមារ​ការពង្រឹង​នូវ​សុខភាព​សាធារណៈ​ការអភិវឌ្ឍ​នូវ​បណ្តាញ​អគ្គិសនី​សម្រាប់​ទីជនបទ​ការពង្រឹង​នូវ​សុវត្ថិភាព​ផ្លូវថ្នល់​ឬ​ការកសាង​សង់​គេហដ្ឋាន​ដោយ​ប្រើប្រាស់​សម្ភារៈ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​។​សរុបមក​គឺ​រាល់​អ្វីៗ​ដែល​ធ្វើឱ្យ​ជីវិត​កាន់តែ​ប្រសើរ​នៅក្នុង​ប្រទេស​កម្ពុជា​»​។​

លោក ប៉េង ពិសិដ្ឋ នាយក​ផ្នែក​ធនធានមនុស្ស​និង​រដ្ឋបាល​នៃ​ក្រុមហ៊ុន​វី​តា​ល់ បានឱ្យដឹងថា​៖​ការប្រកួតប្រជែង​បង្កើត​គម្រោង​អាជីវកម្ម​ដំបូង​ស្តា​ត​អាប់​ភើ​គឺជា​យុទ្ធនាការ​ក្នុង​តំបន់​មួយ​ដែល​ផ្តើមឡើង​ដោយ​ក្រុមហ៊ុន​Total​។​បន្ទាប់ពី​ទទួលបាន​ភាពជោគជ័យ​នៅក្នុង​ដំណាក់កាល​ដំបូង​ពី​៣៤​ប្រទេស​ក្នុង​ទ្វីប​អា​ហ្រិ្វ​ក​។​យុទ្ធនាការ​នៅ​ឆ្នាំនេះ​បាន​បន្ត​រហូតដល់​ទៅ​៥៧​ប្រទេស​ជុំវិញ​ពិភពលោក​ហើយ​នេះ​ជា​ឆ្នាំ​ដំបូង​សម្រាប់​យុទ្ធនាការ​Startupper​ដែល​ប្រារឰឡើង​នៅ​ប្រទេស​កម្ពុជា​។​

​យុទ្ធនាការ​នេះ​នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​ចុងក្រោយ​នៃ​ខែតុលា​ហើយ​ប្រកាស​ជ័យលាភី​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៩​។​ក្រុម​របស់​តូ​តា​ល់​នឹងធ្វើ​ដំណើរ​ទៅតាម​ខេត្ត​ក្រុង​ផ្សេងៗ​ដើម្បី​បង្កើតជា​បណ្តាញ​ផ្សព្វផ្សាយ​ពត៌មាន​មួយ​សំរាប់ធ្វើ​ការស្វែងរក​បេក្ខជន​ពី​ទីតាំង​ផ្សេងៗ​នៃ​ប្រទេស​កម្ពុជា​។​

​លោក​ប៉េង​ពិសិដ្ឋ​បាន​បន្តថា​៖​ជ័យលាភី​លេខ​១​នឹង​ទទួលបាន​ជាង​១៤០០០​ដុល្លារ​លេខ​២​ជាង​៨៥០០​ដុល្លារ​និង​លេខ​៣​ជាង​៥៧០០​ដុល្លារ​អាមេរិក​។​អ្នក​ដែល​ចូលរួម ត្រូវតែ​ជា​ជនជាតិខ្មែរ មាន​អាយុ​៣៥​ឆ្នាំ​ចុះ និង​ត្រូវជា​អ្នក​ចាប់ផ្តើម​បង្កើត​អាជីវកម្ម​ដំបូង​( Startup) និង​ចាប់ផ្តើម​អាជីវកម្ម​ត្រឹម​២​ឆ្នាំ​ចុះ​៕S/

​ប្រកួតប្រជែង​បង្កើត​គម្រោង​អាជីវកម្ម​ដំបូង​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​សហគមន៍​