​ប្រកួតរ​កជើង​ខ្លាំង​ខាង​បច្ចេកវិទ្យា​ទូរគមនាគមន៍​និង​ព័ត៌មាន រង្វាន់​១​ម៉ឺន​ដុល្លារ​អាមេរិក​

1038
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ទូរគមនាគមន៍​និង​ពត៌មាន (NIPTICT)​កាលពី​រសៀល ថ្ងៃទី​២១​ខែមីនា​ឆ្នាំ​២០១៨​នៅ​ទីស្តីការក្រសួង​ប្រៃសណីយ​និង​ទូរគមនាគមន៍​បានប្រកាស​ការប្រកួតប្រជែង​ពានរង្វាន់​ICT​កម្ពុជា​លើក​ទី​៤​ដែលជា​កម្មវិធី​ប្រកួតប្រជែង​ដ៏​ធំ​មួយ​ដើម្បី​បង្ហាញ​នូវ​សមិទ្ធិផល​ជោគជ័យ​នានា​លើ​ការធ្វើ​នវានុវត្តន៍​(​ការច្នៃប្រឌិត​ថ្មី​)​ក្នុង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ជ័យលាភី​លេខ​១​នឹង​ទទួលបាន​ប្រាក់រង្វាន់​មួយ​ម៉ឺន​ដុល្ល​អាមេរិក​ជ័យលាភី​លេខ​២​ចំនួន​បី​ពាន់​ដុល្លារ​អាមេរិក​និង​ជ័យលាភី​លេខ​៣​ចំនួន​២​ពាន់​ដុល្លារ​អាមេរិក ចំណែក​ជ័យលាភី​ល្អផ្តាច់គេ​ក្នុង​វិស័យ​នីមួយៗ​នឹង​ទទួលបាន​ទឹកប្រាក់​២​ពាន់​ដុល្លារ​អាមេរិក​។​

​លោក​ស៊ុន​រ៉ា​ពី​ត​អនុប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​ទូរគមនាគមន៍​និង​ពត៌មាន​បានឱ្យដឹងថា​ការចាប់ផ្តើម​ចុះឈ្មោះ​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​ICT​កម្ពុជា​ត្រូវ​បើក​ចាប់​ពីថ្ងៃ​ប្រកាស​នេះ​តទៅ​។​

ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯកជន ក្រុមហ៊ុន​ប្រភេទ Star-up ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល អាច​ផ្ញើមក​នូវ​ព័ត៌មាន​ពី​សេវាកម្ម​ផលិតផល​ឬ​ដំណោះស្រាយ​ក្នុង​ផ្នែក​ICT​របស់ខ្លួន​ដើម្បី​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​។​

លោក​បាន​បញ្ជាក់ថា​ចាប់ពី​ឆ្នាំ​២០១៥​វិទ្យាស្ថាន​ជាតិ​NIPTICT​បានរៀបចំ​កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​ICT​កម្ពុជា​នេះ​ឡើង​ក្នុង​គោលបំណង​ជំរុញ​លើកទឹកចិត្ត​និង​លើកកម្ពស់​ផលិតផល​ឬ​គម្រោង​ដ៏​ឆ្នើម​នៅ​កម្ពុជា​។​

ម្ចាស់​ជ័យលាភី​ចំនួន​៣​រូប​នឹង​ទទួលពាន់​រង្វាន់​ជា​ទឹកប្រាក់​រហូតដល់​ទៅមួយ​ម៉ឺន​ដុល្ល​អាមេរិក​(​ជ័យលាភី​លេខ​១)​បី​ពាន់​ដុល្លារ​អាមេរិក​(​ជ័យលាភី​លេខ​២)​និង​មួយ​ពាន់​ដុល្លារ​អាមេរិក​(​ជ័យលាភី​លេខ​៣)​ព្រមទាំង​ជួយ​ឲ្យ​អាជីវកម្ម​របស់​ពួកគេ​ឈានឡើង​បាន​មួយកម្រិត​ទៀត​។​ក្នុង​ឆ្នាំ​២០១៧​ក្រុមហ៊ុន​ដែល​ទទួលបាន​ជ័យលាភី​ទាំង​៣​គឺ Jailbreak the Game, Bong Pheak និង​លេខ​៣ ប្រព័ន្ធ​ចុះបញ្ជី​រថយន្ត​ស្វ័យ ប្រវត្តិ របស់​ក្រសួង​សាធារណការ​។​

លោក​បណ្ឌិត សេង សុភាព ប្រធាន​វិទ្យាស្ថាន​ជាតិ​NIP TICT​បាន​មានប្រសាសន៍ថា​«​នវានុវត្តន៍​អាច​ចាប់ផ្តើម​ចេញពី​គ្រ​ប់ម​ជ្ឈ​ដា្ឋ​ន​ទាំងអស់​។​ហេតុដូច្នេះ​ហើយ​ទើប​កម្មវិធី​ប្រកួតប្រជែង​នឹង​ផ្តួចផ្តើម​ឲ្យ​មាន​ពានរង្វាន់​សម្រាប់​ព​ហុ​វិស័យ​ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Star-up ក្រុមហ៊ុន ឯកជន ស្ថាប័នរដ្ឋ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចូលរួម​បង្ហាញ​ពី​ភាព​ច្នៃប្រឌិត​របស់​ពួកគេ​»​។​

លោក​បានឱ្យដឹង​ទៀតថា​បេក្ខជន​អាចដាក់​ពាក្យ​ប្រកួតប្រជែង​ក្នុង​វិស័យ​ផ្សេងៗ​ចំនួន​៦​រួមមាន​៖​ការចាប់​ផ្ត់​ម​ធុរកិច្ច​,​មាតិកា​ឌីជីថល​,​វិស័យ​ឯកជន​,​ការទទួលខុសត្រូវ​ក្នុងសង្គម​,​វិស័យ​សាធារណៈ​,​ការស្រាវជ្រាវ​និង​អភិវឌ្ឍន៍​។​​បន្ទាប់​ជម្រុះ​ជុំ​ទី​១​បេក្ខជន​ដែល​ជាប់​វគ្គ​ជម្រុះ​ទាំងអស់​នឹងត្រូវ​បានជ្រើសរើស​ឲ្យ​ធ្វើ​បទ​បង្ហាញ​អំពី​គម្រោង​របស់​ពួកគេ​ទៅកាន់​ចៅក្រម​ដែលមាន​សមាសភាព​មក​ពី​ក្រុមហ៊ុន​ឯកជន ស្ថាប័នរដ្ឋ សង្គម​ស៊ីវិល និង​អ្នកតំណាង​ឧស្សាហកម្ម​ក្នុង​វិស័យ​ICT​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

មានតែ​បេក្ខជន​១២​រូប​ប៉ុណ្ណោះ​នឹងត្រូវ​បាន​ជ្រើស​ចូល​ប្រកួតប្រជែង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។​គម្រោង​ប្រកួតប្រជែង​នឹង​ត្រូវបាន​វាយតម្លៃ​ដោយ​ផ្អែកលើ​ភាព​ច្នៃប្រឌិត អត្ថប្រយោជន៍​ដល់​សង្គម គុណភាព​និង​ភាព​ទុកចិត្តបាន​នៃ​ផលិតផល​និង​កម្រិត​ប្រើប្រាស់​បច្ចេកវិទ្យា​នៅក្នុង​គម្រោង​។

​ជ័យលាភី​៦​រូប​នឹងត្រូវ​ជ្រើស​ត​រើស​ដែល​ក្នុងនោះ​ជ័យលាភី​មួយរូប​សម្រាប់​មួយ​វិស័យ​។​ក្នុងចំណោម​ជ័យលាភី​ទាំង​៦​រូប​នឹង​មានតែ​ជ័យលាភី​៣​រូប​ប៉ុណ្ណោះ​ដែល​ត្រូវ​ជ្រើសរើស​សម្រាប់​ពានរង្វាន់​ចុងក្រោយ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​២០១៨​ខាងមុខ​។​

លោក​ថូ​ម៉ាស់ ហាន់​(Thomas Hundt)​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Smart Axiata បាន​មានប្រសាសន៍ ថា​ក្រុមហ៊ុន​Smart Axiata ជឿជាក់ថា​ពានរង្វាន់​ICT​កម្ពុជា​ផ្តល់ឱកាស​ពិសេស​ស​ម្រា​បើ​បណ្តា​ស្ថាប័ន​និង​បុគ្គល​នានា​ក្នុងការ​បង្ហាញ​ផលិតផល​ន​វា​នុ​វត្ត៍ ជំនាញ និង​ការ​នាំមុខ​ទៅកាន់​ឌីជីថល​។​

លោក ខូវ មករា អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ​និង​ទូរគមនាគមន៍ បាន​មានប្រសាសន៍ថា​«​កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​បច្ចេកវិទ្យា​គ​មនាគ​មន៍​និង​ព័ត៌មាន មាន​សារៈសំខាន់​ណាស់ ដើម្បី​លើកស្ទួយ​គំនិត​ច្នៃប្រឌិត​វិស័យ​ICT​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​និង​បង្កើត​ឱកាស​ដល់​ពលរដ្ឋ​ខ្មែរ​ដែលមាន​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​បង្ហាញ​សមត្ថភាព​និង​ជំនាញ​របស់ខ្លួន​ដើម្បី​អភិវឌ្ឍ​ប្រទេស​។​

កម្មវិធី​ប្រកួតប្រជែង​នេះ មិន​ត្រឹមតែ​មានកេរ្តិ៍ឈ្មោះ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​មានឈ្មោះ​នៅ​អន្តរជាតិ​ផងដែរ​»​។​បេក្ខជន​ជ័យលាភី​ICT​ឆ្នាំ​២០១៧ មកពី​ក្រុមហ៊ុន DirectPlay លោក ឈួ​ម ពិសិដ្ឋ​និង​លោក ជា ឡង់​ដា មកពី​BookMe Bus ក៏បាន​ចែករម្លែក​បទពិសោធន៍​របស់ខ្លួន​ក្នុងការ​ប្រកួត​កាលបី​ឆ្នាំមុន និង​បានចាត់ទុក​កម្មវិធី​ប្រកួតប្រជែង​នេះ​ជា​ឱកាសល្អ​សម្រាប់​ក្រុមហ៊ុន​តូចៗ​និង​ក្រុមហ៊ុន​ទើប​ចាប់ផ្តើម​អាជីវកម្ម​ដំបូង បង្ហាញ​នូវ​សមត្ថភាព​និង​ស្នាដៃ ។

​កាលពី​ឆ្នាំ​២០១៧​បេក្ខជន​ចំនួន​១២​ក្រុម​ទទួលបាន​ឱកាស​ចូលរួម​ក្នុង​កម្មវិធី​ពានរង្វាន់​ICT​អាស៊ាន​ឆ្នាំ​២០១៧​ដែល​ត្រូវបាន​រៀបចំឡើង​នៅ​ខេត្តសៀមរាប​ដែល​ក្នង​នោះ​ក្រុម​កម្ពុជា​៣​បានទទួល​មេដាយមាស​៣​ក្នុង​ពានរង្វាន់​ICT​អាស៊ាន គឺ​ក្រុមហ៊ុន​Bookme Bus​ក្នុង​វិស័យ​បង្កើត​ធុរកិច្ច​, កម្មវិធី​Bong Pheak ក្នុង​វិស័យ​ការ​ទ​តួ​ល​ខុសត្រូវ​សង្គម និង Sokhakrom​ក្នុង​វិស័យ​ឯកជន​៕S/

​ប្រកួតរ​កជើង​ខ្លាំង​ខាង​បច្ចេកវិទ្យា​ទូរគមនាគមន៍​និង​ព័ត៌មាន រង្វាន់​១​ម៉ឺន​ដុល្លារ​អាមេរិក​

#