​ប្រកួត​កីឡាហែលទឹក​ដណ្តើមពាន​រង្វាន់​តេ​ជោ​សែន​លើក​ទី​៤​មាន​១៣​វិញ្ញាសារ​បិទ​បញ្ចប់​

1026
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ព្រឹត្តិការណ៍​ប្រកួត​កីឡាហែលទឹក​ដណ្តើមពាន​រង្វាន់​តេ​ជោ​សែន​លើក​ទី​៤ លើ​វិញ្ញាសារ​ចំនួន​១៣​ដែល​កីឡាករ​-​កីឡាការិនី​សរុប​ចំនួន ១២៥​នាក់ មកពី​បណ្តា​ក្លឹប​ចំនួន​ប្រាំបី​។ កីឡាករ​ចូលរួម​ប្រកួត​នៅ​មណ្ឌល​ហែល​ទឹក​តេ​ជោ​សែន​ខេត្តកំពង់ចាម​នោះបាន​បិទ​បញ្ចប់​ការប្រកួត​ដោយ​លោក ស៊ុន ចាន់ថុល ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក និង ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន នៅ​ថ្ងៃអាទិត្យ​សប្តាហ៍​កន្លងទៅនេះ​។​

​លោក ហែម គិរី ប្រធាន​គណ​:​កម្ម​ការ​បច្ចេកទេស នៃ​សហព័ន្ធ​ខ្មែរ កីឡាហែលទឹក​បាន​ឲ្យ​ដឹងថា ដំណើរការ​ប្រកួត​ដណ្តើមពាន់​រង្វាន់​ឆ្នាំនេះ​បាន​ប្រព្រឹត្តទៅ​រយ​:​ពេល​ពីរ​ថ្ងៃ គឺ​ពី​ថ្ងៃទី ១ ដល់ ២ ខែធ្នូ ឆ្នាំ​២០១៨ មាន​ចំនួន ១៣ វិញ្ញាសារ គឺ​: ហែល​របៀប​កង្កែប​ចម្ងាយ ៥០ ម៉ែត្រ​។ កុមារី​អាយុ​ក្រោម ១៣ ឆ្នាំ​, ហែល​របៀប​កង្កែប​ចម្ងាយ ៥០​ម៉ែត្រ កុមារា​អាយុ​ក្រោម ១៣ ឆ្នាំ​, ហែល​របៀប​មេអំបៅ​ចម្ងាយ ៥០​ម៉ែត្រ​។​

​យុវនារី​អាយុ ក្រោម​១៨​ឆ្នាំ​, ហែល​របៀប​សេរី​ចម្ងាយ ៥០ ម៉ែត្រ យុវជន​អាយុ​ក្រោម ១៨ ឆ្នាំ​, ហែល​របៀប​ផ្ងារ​ចម្ងាយ ១០០ ម៉ែត្រ កីឡាការិនី​ជំនាញ​។​ហែល​របៀប​មេអំបៅ​ចម្ងាយ ១០០ ម៉ែត្រ គី​ឡាករ​ជំនាញ​, ហែល​របៀប​សេរី​ចម្ងាយ ៥០​ម៉ែត្រ កីឡាករ​ជនពិការ​, ហែល​របៀប​ផ្ងារ​ចម្ងាយ ៥០​ម៉ែត្រ។ កុមារី​អាយុ​ក្រោម ១៣ ឆ្នាំ​, ហែល​របៀប​សេរី​ចម្ងាយ ៥០​ម៉ែត្រ កុមារា​អាយុ​ក្រោម ១៣ ឆ្នាំ​, ហែល​របៀប​សេរី​ចម្ងាយ ១០០​ម៉ែត្រ​។​យុវនារី​អាយុ​ក្រោម ១៨​ឆ្នាំ​, ហែល​របៀប​កង្កែប​ចម្ងាយ ១០០​ម៉ែត្រ យុវជន​អាយុ​ក្រោម ១៨ ឆ្នាំ​, ហែល​របៀប​កង្កែប​ចម្ងាយ​១០០ ម៉ែត្រ​កីឡាការិនី​ជំនាញ និង​វិញ្ញាសា​រហែល​របៀប​ឯកត្តជន​ចម្ងាយ ២០០ ម៉ែត្រ កីឡាករ​ជំនាញ​។​

​លោក​ប្រធាន​គណ​:​កម្ម​ការ​បាន​ឱ្យដឹងទៀតថា ជា​លទ្ធផល​បច្ចេកទេស នៃ​ការប្រកួត គឺ​ស្វែង​រកឃើញ កីឡាករ​-​កីឡាការិនី មកពី​ក្លឹប​ក្រសួងមហាផ្ទៃ ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​១ ចំនួន បួន វិញ្ញាសារ​។ បន្ទាប់​ក្លិប​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន​បាន​ចំនួន​បី​វិញ្ញាសារ​និង​ក្លិប​សាលា​ខេន​វិ​ន​អន្តរជាតិ​បាន​ចំនួន ពីរ វិញ្ញាសារ​។ ក្រៅពីនោះ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ដែរ គឺ​មួយ​វិញ្ញាសារ​ដូចគ្នា​មាន​: ក្លិប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្លឹប​មច្ឆា​នុប​,​។ ក្លិប​ក្រសួង​ព័ត៌មាន និង​ក្លិប​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​។

​ចំណែក​ក្លិប​នាគរាជ​កំពង់ចាម​ជា​ម្ចាស់ផ្ទះ ទទួលបាន​លេខ​២ លើ​វិញ្ញាសារ​ចំនួន ពីរ​ដែរ​។​
​ជាមួយ​នោះ​សម្រាប់​ថ្ងៃ​ប្រកួត​ចុងក្រោយ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ​២០១៨ គឺមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ស៊ុន ចាន់ថុល ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន និង​លោក​គួច​ចំរើន​អភិបាលខេត្ត​កំពង់ចាម​គឺ​ញ៉ាំងឱ្យ​ព្រឹ​ត្ត​ការណ៍​បិទ​បញ្ចប់​ការប្រកួត​ដណ្តើមពាន​រង្វាន់​ហែល​ទឹក​តេ​ជោ​សែន​លើក​ទី​៤​នោះ កាន់តែ​មាន​ភាព​អធិកអធម​ឡើង​៕S/

​ប្រកួត​កីឡាហែលទឹក​ដណ្តើមពាន​រង្វាន់​តេ​ជោ​សែន​លើក​ទី​៤​មាន​១៣​វិញ្ញាសារ​បិទ​បញ្ចប់​