​ប្រកួត​កីឡា​មហាជន​ទូទាំង​ស្រុករ​វៀង​ត្រូវ​រៀបចំ​ធ្វើឡើង​រយៈពេល​៨​ថ្ងៃ

363
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ការប្រកួត​កីឡា​មហាជន​ដោយមាន​កីឡាករ​ចំនួន​១៨​ក្រុម​មកពី​បណ្តា​ឃុំ​ទូទាំង​ស្រុក​រវៀង​ខេត្តព្រះវិហារ​ត្រូវបាន​រៀបចំឡើង​និង​ធ្វើការ​ប្រកួត​វិលជុំ​មាន​រយៈពេល​៨​ថ្ងៃ​។​ប្រកួត​កីឡា​នេះ​ដើម្បី​អបអរ​សារ​ទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០​ទិវា​ជ័យជំនះ​៧​មករា​។​

​នៅក្នុង​ឱកាស​នោះ​លោក​ពឹង​ទ្រី​ដា​ប្រធាន​ក្រុមការងារ​ខេត្ត​ចុះជួយ​ស្រុក​រវៀង​បាន​លើកឡើងថា​ដោយសារ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ជាពិសេស​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​

សម្តេច​បាន​យកអាយុ​ជីវិត​ធ្វើជា​ដើមទុន បានធ្វើការ​រំដោះប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ឲ្យ​ផុតពី​របប​ប្រ​ល​យ័​ពូជសាសន៍​នៅ​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​១៩៧៩​ទើប​យើង​មាន​អ្វីៗ​គ្រប់​យ៉ាងដូច​សព្វថ្ងៃនេះ​, បើ​គ្មាន​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩​ទេនោះ យើង​ក៏​គ្មាន​ថ្ងៃ​នេះដែរ​។​

​ជាមួយគ្នា​នោះ​លោក​ពឹង​ទ្រី​ដា​បាន​ថ្លែងប្រាប់​ឲ្យ​យុវជន​គ្រប់រូប​ត្រូវមាន​ការចងចាំ​ជានិច្ច​ចំពោះ​ថ្ងៃ​៧​មករា ព្រោះ​ជា​ថ្ងៃកំណើត​ទី​២ ដែល​យើង​មានជីវិត​រស់រាន មកដល់ពេលនេះ ហើយ​បើ​គ្មាន​ថ្ងៃ ៧ មករា ទេ យើង​ក៏​គ្មានអ្វីៗ​ដូច​ពេលនេះ ហើយក៏​មិនបាន​ជួបជុំគ្នា​ប្រារព្វ​ពិធី​នេះដែរ​។​

​សូមបញ្ជាក់ថា ចំពោះ​ជ័យលាភី​លេខ​១ ទទួលបាន ពាន​១ និង​ថវិការ​លើកទឹកចិត្ត​៥០​ម៉ឺន​រៀល​។ ជាមួយគ្នា​នោះ លោក ពឹង ទ្រី​ដា បាន​ឧបត្ថម្ភ​កីឡាករ​ទាំង​១៨​ក្រុម ជាការ​លើកទឹកចិត្ត ក្នុង​១​ក្រុម​ចំនួន ៥០​ម៉ឺន​រៀល​គណៈកម្មកា​ធិ​ការ​៤០​ម៉ឺន​រៀល​ទិញ​ម៉ាស៊ីន​រោយ​កំបោរ​៤០​ម៉ឺន​រៀល​សរុប​ថវិកា​១,៧០០,០០០​រៀល និង​បានផ្តល់​បាល់ និង​ប​ណ្ណ័​សរសើរ​ផងដែរ​៕S/​