​ប្រកួត​កីឡា​ស្ប៉េ​ស្យា​ល់ អូឡាំពិក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​

190
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
គណៈកម្មាធិការ​ជាតិ ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា បានរៀបចំ​ការប្រកួត​ជើងឯក ថ្នាក់ជាតិ​របស់ខ្លួន ប្រចាំឆ្នាំ​២០១៩ ពេញ​មួយ​ថ្ងៃទី​២៧ តុលា នា​ពហុ​កីឡដ្ឋាន​ជាតិ ។​

​លោក មាស សារិន ដែលជា​អនុប្រធាន គណៈកម្មាធិការ​ជាតិ ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា បាន​អញ្ជើញ​ចូលរួម បើក​ការប្រកួត​នេះ ។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ឃ្លាំង ច​ន្ធូ ដែលជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា​នោះ​ថា សមាសភាព ដែល​ចូលរួម​នោះ មាន​ខេត្តស្វាយរៀង កំពង់ធំ បាត់ដំបង តាកែវ អង្គការ​ភាព​ញញឹម​នៃ​កុមារ បណ្ដាញ​អាណាព្យាបាល (FSN) PaCHI D CCAMH អង្គការ​KPF ក្រៅ​​ពីនេះ មាន​គណៈកម្មការ ៣០ រូប ពេទ្យ​ស្ម័គ្រចិត្ត ២៤ រូប និង​អ្នកស្ម័គ្រចិត្ត វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា ២០ រូប ។​

រីករាយ​ពេល​បញ្ចប់​ការប្រកួត​

​កីឡាករ កីឡាការិនី​ទាំងអស់ ដែល​ចូលរួម​ប្រកួត សុទ្ធតែ​ឆ្លងកាត់​ការត្រួតពិនិត្យ​សុខភាព ពិនិត្យ​ធ្មេញ ការបង្ហាញ​ពី​អាហារ​ដែល​បំប៉ន​រាងកាយ​សម្រាប់​កីឡា បង្ហាញ​ពី​វិធី​ហាត់ប្រាណ ដែលមាន​គុណប្រយោជន៍ ដល់​សុខភាព ពី​គ្រូពេទ្យ​ស្ម័គ្រចិត្ត ។​

​វិញ្ញាសា ដែល​ដាក់​ឲ្យ​ប្រកួត​នោះ មាន​ប្រភេទ​កីឡាអត្តពលកម្ម ដែលមាន​វិញ្ញាសា​រត់ ៥០​ម៉ែត្រ​បុរស នារី រត់​១០០​ម៉ែត្រ​បុរស នារី​និង​រត់​២០០​ម៉ែត្រ​បុរស នារី​។ ប្រភេទ​កីឡាបាល់ទាត់ មាន​បាល់ទាត់​បុរស ដែល​លេង​ម្ខាង ៥ រូប និង​ប្រភេទ​កីឡា​ប៊ូល​ឈើ ដែលមាន​វិញ្ញាសា ១ នាក់ ទល់​១​នាក់​និង ២​នាក់​ទល់​២​នាក់​។​

​សម្រាប់​ប្រភេទ​កីឡាបាល់ទាត់ ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​ក្រុម​ខេត្តស្វាយរៀង លេខ​២ បាន​ទៅ​ក្រុម​ខេត្តបាត់ដំបង និង​លេខ​៣ បាន​ទៅ​ក្រុម​ខេត្តតាកែវ ៕v