​ប្រកួត​ពានរង្វាន់​បាល់ទាត់​ប្រចាំ​តំបន់​អាស៊ាន​ស៊ុយ​ហ្ស៊ុ​យ​គី​ខាប់​២០១៨

2014
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ការប្រកួត​ពាន​រង្វាន់​បាល់ទាត់​ប្រចាំ​តំបន់​អាស៊ាន​ស៊ុយ​ហ្ស៊ុ​យ​គី​ខាប់​២០១៨​បង្ហាញខ្លួន​មុនគេ​នៅ​កម្ពុ​ជាមុន​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​។​

​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ការប្រកួត​បាល់ទាត់​ពានរង្វាន់​AFFSuzukiCup2018​មុនគេ​ក្នុងចំណោម​ប្រទេស​អាស៊ាន​ដោយ​ប្រកួត​បើកឆាក​នៅ​រាជធានី​ភ្នំពេញ​ជាមួយ​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​៨ ខែ វិច្ឆិកា ឆ្នាំ​២០១៨​។​​ដំណើរ​នៃ​ការប្រកួត​ពាន​ប្រចាំ​តំបន់​អាស៊ាន​នេះ បន្ទាប់ពី​កម្ពុជា នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង បាងកក​(​ថៃ​) ហាណូយ​(​វៀតណាម​) ហ្សា​ការ​តា​(​ឥណ្ឌូនេស៊ី​) ម៉ានីល​(​ហ្វីលីពីន​) និង​យ៉ាង​ហ្គួ​ន​(​មី​យ៉ាន់​ម៉ា​)​។​

AFFSuzukiCup​គឺជា​ការប្រកួត​ដណ្តើម​ជើងឯក​បាល់ទាត់​អាស៊ីអាគ្នេយ៍​ជា​រៀងរាល់​២​ឆ្នាំ​ម្តង​ដែល​រៀបចំ​ដោយ​សហព័ន្ធ​បាល់ទាត់​អាស៊ាន​(AFF)​និង​មានការ​ទទួលស្គាល់​ពី​ហ្វី​ហ្វា​(FIFA)​។​ប្រទេស​ដែល​ចូលរួម​លេង​ក្នុង AFF Suzuki Cup 2018 មាន​ចំនួន​១០​ប្រទេស​ចែកចេញជា​២​ពូ​ល​កឺ ពូ​ល​A មាន​កម្ពុជា វៀតណាម ម៉ាឡេស៊ី ឡាវ និង​មី​យ៉ាន់​ម៉ា​។

​ចំណែក​ពូ​ល​B​មាន​ថៃ​(​ក្រុម​ការពារ​តំណែង​ជើងឯក​)​ឥណ្ឌូនេស៊ី​ហ្វីលីពីន​សិង្ហ​បុរី​និង​ទី​ម័​រ​ខាងកើត​។​ក្រុម​ជម្រើសជាតិ​ទាំង​១០​ប្រទេស​នេះ នឹង​ប្រកួត​ដណ្តើម​តំណែង AFF Suzuki Cup​នេះ ចាប់ពី​ថ្ងៃទី​៨​ខែ​៨ ខែវិច្ឆិកា​ដល់​១៥​ខែធ្នូ​ឆ្នាំ​២០១៨​។​ការប្រកួត​នឹង​ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់ថា​ការចាប់​ឆ្នោត​ជ្រើសរើស​ពូ​ល​សម្រាប់​AFFSuzukiCup2018​បាន​ត្រូវធ្វើឡើង​កាលពី​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៨​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។​នៅក្នុង​ពិធី​ប្រកាស AFF Suzuki Cup 2018 កាលពី​រសៀល​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០១៨​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ភ្នំពេញ​លោក​ណូ​ប៊ុ​យ​អូ​គី​ដូ​កូ​រ៉ូ​នាយក​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ស៊ុយ​ហ្ស៊ុ​យ​គី​ម៉ូ​ទ័​របា​ន​ថ្លែងថាៈ​ក្រុមហ៊ុន​ស៊ុយ​ហ្ស៊ុ​យ​គី​បាន​ឧបត្ថម្ភ​AFFSuzukiCup​តាំងពី​ឆ្នាំ​២០០៨​មក​ក្នុង​គោលបំណង​លើកស្ទួយ​វិស័យ​កីឡា​។​

​ឆ្នាំនេះ​គឺជា​ឆ្នាំ​គម្រប់​ខួប​១០​ឆ្នាំ​នៃ​ការឧបត្ថម្ភ​របស់​ស៊ុយ​ហ្ស៊ុ​យ​គី​ដល់​AFFSuzukiCup​នេះ​ជា​លើក​ទី​១​ហើយ​ដែល​AFFSuzukiCup​នឹងត្រូវ​ធ្វើឡើង​ក្នុងប្រទេស​កម្ពុជា​។​លោក​សង្ឃឹមថា​ក្រុម​ជម្រើសជាតិ​កម្ពុជា​ដែល​បង្វឹក​ដោយ​លោក​ហុងដា​នឹង​ទទួលបាន​លទ្ធផល​ល្អ​ក្នុងការ​ប្រកួត​។​

​សូម​ជម្រាប​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​បច្ចុប្បន្ន​ជា​គ្រូ​ជំនួយ​ជម្រើសជាតិ អ៊ុង កន​យ៉ា​និត្យ កីឡាករ​យុវជន​ឆ្នើមៗ រូ​ម​ជាមួយ​អគ្គនាយក​ក្រុមហ៊ុន OMC លោក ឧកញ៉ា ស៊ីវ ថៃ និង​តំណាង​ក្រុមហ៊ុន​ជប៉ុន បាន​ចូលរួម​នៅក្នុង​ពី​ធី​ប្រកាស AFF Suzuki Cup 2018 នៅ​ផ្សារ​ទំនើប​អ៊ី​អន​១៕S/

ចំណងជើង​រូ​បថ​តៈ​ពិធី​ប្រកាស AFF Suzuki Cup 2018 កាលពី​រសៀល​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ភ្នំពេញ​។​ចូលរួម​ពី​លោក ណូ​ប៊ុ​យ​អូ គី​ដូ​កូ​រ៉ូ នាយក​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ស៊ុយ​ហ្ស៊ុ​យ​គី​ម៉ូ​ទ័​រ​។​

លោក ឧកញ៉ា ស៊ីវ ថៃ អគ្គនាយក​ក្រុមហ៊ុន OMC គ្រូ​ជំនួយ​ជម្រើសជាតិ អ៊ុង កន​យ៉ា​និត្យ និង​កីឡាករ​យុវជន​ឆ្នើមៗ (​រូប សុផល​)