​ប្រកួត​សូ​ហ្វ​តិ​ន្នី​ស​ជើងឯក​ជាតិ ២០១៩ មហាផ្ទៃ យក​មេដាយមាស ៤ លើ ៩ វិញ្ញាសា​

517
ចែករម្លែក
  • 156
    Shares

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស ជើងឯក​ជាតិ​ឆ្នាំ​២០១៩ ដែល​ចាប់ផ្ដើម ពីថ្ងៃ​ទី​៥ មក​នោះ បានបញ្ចប់​ហើយ នៅវេលា​ថ្ងៃត្រង់ ថ្ងៃទី​៩ មីនា នេះ ។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង អនុប្រធាន​ទី​១ សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា បាន​អញ្ជើញ​ចូលរួម បំពាក់​មេដាយ ដល់​ជ័យលាភី ក្នុង​ពិធី​បិទ​ការប្រកួត​នេះ ។​

​ការប្រកួត​នេះ មាន​កីឡាករ​-​កីឡាការិនី ចូលរួម​ចំនួន ៨០ នាក់ ដែល​ក្នុងនោះ​មាន ៣០ រូប ជា​កីឡាការិនី ។ ពួកគេ មកពី​សមាគម​-​ក្លិប ចំនួន ៧ គឺ​ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ក្រសួងការពារជាតិ អង្គការ​មិត្តសម្លាញ់ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និង​ខេត្តព្រៃវែង​។​

​វិញ្ញាសា ដែល​ដាក់​ឲ្យ​ប្រកួត មាន​ចំនួន ៩ គឺ​វិញ្ញាសា​ឯកត្តជន យុវជន​អាយុ​ក្រោម ១៥ ឆ្នាំ ។ វិញ្ញាសា​ឯកត្តជន យុវជន​អាយុ​ក្រោម ១៨ ឆ្នាំ វិញ្ញាសា​វាយ​គូ​ចម្រុះ បុរស​-​នារី (Mix Double) វិញ្ញាសា​វាយ​គូ​បុរស (​ខ​) (Men ‘s Double-B) ។ វិញ្ញាសា​ឯកត្តជន​នារី វិញ្ញាសា​វាយ​គូ​នារី ឯកត្តជន​បុរស (​ក​) វិញ្ញាសា​វាយ​គូ​បុរស (​ក​) និង​វិញ្ញាសា ប្រកួត​ជា​ក្រុម​បុរស ដែល​មួយក្រុម មាន ៦ រូប ។​

​ចំពោះ​លទ្ធផល​វិញ​នោះ ក្រសួងមហាផ្ទៃ ដណ្ដើមបាន​មេដាយមាស ចំនួន​៤​គ្រឿង ប្រាក់​៤​គ្រឿង និង​សំរិទ្ធ​៩​គ្រឿង​។ ក្រសួងការពារជាតិ ដណ្ដើមបាន​មេដាយមាស ចំនួន​២​គ្រឿង ប្រាក់ ៣​គ្រឿង ។ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដណ្ដើមបាន​មេដាយមាស ២​គ្រឿង ប្រាក់​១​គ្រឿង និង សំរិទ្ធ​៤​គ្រឿង ។ ចំពោះ​ខេត្តកំពង់ស្ពឺ ដណ្ដើមបាន​មេដាយមាស ១​គ្រឿង សំរិទ្ធ ១ គ្រឿង ៕v

ទិដ្ឋភាព​បំពាក់​មេដាយ​ដល់​ជ័យលាភី​
ទិដ្ឋភាព​បំពាក់​មេដាយ​ដល់​ជ័យលាភី​