​ប្រគល់​គ្រាប់មីន​ប្រឆាំង​មនុស្ស​និង​គ្រាប់​កាំភ្លើងត្បាល់​ទៅ​សមត្ថកិច្ច​

342
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​គ្រាប់មីន​ប្រឆាំង​មនុស្ស​និង​គ្រាប់កាំភ្លើង​ត្បាល់​១០​គ្រាប់​ទៀត​ដែល​ទើប​ប្រទះឃើញ​កប់​ក្នុង​ដីចម្ការ​នៅ​ទីតាំង​២​កន្លែង​ផ្សេងគ្នា​ក្នុង​តំបន់​អតីត​សមរភូមិ​សង្គ្រាម​ក្នុងស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​ត្រូវបាន​ពលរដ្ឋ​ប្រគល់ជូន​កម្លាំង​នគរបាល​មូលដ្ឋាន​ចុះទៅ​ប្រមូលយក​។​

​ការប្រទះឃើញ​គ្រាប់មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​ខាងលើ​កាលពី​ថ្ងៃទី​១៨​ខែ​ខែកក្កដា​ឆ្នាំ​២០១៩​នៅ​ចំណុច​ដីចំការ​ដំឡូង​មី​មួយកន្លែង​ក្នុងភូមិ​ព​ន្សា​យ​ជើង​ឃុំ​ស្វាយចេក​និង​ចំណុច​ដីចំការ​មួយកន្លែង​ទៀត​នៅ​ភូមិ​អូរ​វែង​ជើង​ឃុំ​តា​បែន​ស្រុក​ស្វាយចេក​។​នេះ​បើតាម​លោក​វរសេនីយ៍ឯក​ជា​ស្លូញ​អធិការនគរបាល​ស្រុក​ស្វាយចេក ប្រាប់ឱ្យដឹង ។​

១០​គ្រាប់​នោះ​រួមមាន​.​គ្រាប់មីន​ស្គរ​ប្រឆាំង​និង​មនុស្ស​មាន​៩​គ្រាប់​និង​គ្រាប់កាំភ្លើង​ត្បាល់​១​គ្រាប់​ប្រភេទ​១៣០​មី​លី​ម៉ែត្រ​។​ទិន្នន័យ​ក្រុម​អង្កេត​ជនរងគ្រោះ​ដោយ​គ្រាប់មីន​និង​យុទ្ធ​ភ័​ណ្ទ​និង​សង្គ្រោះ​ខេ​បានបង្ហាញ​ឱ្យដឹងថា​កម្ពុជា​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៩​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន​និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​បន្សល់​ពី​សង្គ្រាម​មាន​ចំនួន​៦១​នាក់​។​វា​កើនឡើង​៣០​នាក់​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨ មាន​ជនរងគ្រោះ​ចំនួន​តែ​៣១​នាក់ ។​

​សូម​រំលឹកថា​កាលពី​ថ្ងៃទី​១០​ខែកក្កដា​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោក​កឋិន​សហការ​ជាមួយ​ក្រុមការងារ​អង្គការ​ហេ​ឡូ​ត្រាស ចុះទៅ​រំកិល​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ចេញ ចំនួន​៥​គ្រាប់ ។​រួមមាន​គ្រាប់​ប្រភេទ ៦៩​គ្រាប់ គ្រាប់​ប្រភេទ​៦០​ម​ម ចំនួន ១​គ្រាប់ និង​គ្រាប់បែកដៃ ១​គ្រាប់ ចំណុច​ចំការ​ខាងកើត​ភូមិ​ប្រមាណ​១​គីឡូម៉ែត្រ ស្ថិតនៅ​ភូមិ​គោក​ខ្ពស់ ឃុំ​គោក​កឋិន ស្រុក​ថ្មពួក ។​

កាលពី​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៩​ម្ចាស់ផ្ទះ​លក់​គ្រឿងសំណង់​បាន​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុ​ប្រភេទ​៦០​មី​លី​ម៉ែត្រ​មួយគ្រា​ប់​នា​ភូមិ​កោះ​កែវ​ឃុំ​ឫស្សី​ក្រោក​ស្រុក​មង្គល​បូរី​។​កាលពី​ថ្ងៃទី​៨​ខែកក្កដា​ប្រជាពលរដ្ឋ​ប្រទេះ​ឃើញ​គ្រាប់​កាំភ្លើងយន្ត​បាញ់​យន្តហោះ​ដេ​សេ​អា​(DCA)​និង​គ្រាប់កាំភ្លើង​ឌូ​សេត​ឬ​១២​ក្បៀស​(12,7)​ចំនួន​៤១៤​គ្រាប់​នៅ​ភូមិ​តា​អុង​ឃុំ​ប៉ោយចារ​ស្រុក​ភ្នំស្រុក​ប្រគល់​ឲ្យ​អង្គការ​បោសសម្អាត​មីន​ហេ​ឡូ​ត្រាស់ (Halo Trust )៕S/

​រូបថត​:​បន្ទាប់ពី​នៅ​ស្រុក​ភ្នំស្រុក​,​នៅ​ស្រុក​ថ្មពួក​ស្រុក​មង្គល​បូរី​នៅ​ស្រុក​ស្វា​យេ​ចេក​ក៏​រកឃើញ​គ្រាប់មីន​និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ដែរ (​រូប​: ប​.​ជ័យ​)​