​ប្រគល់​គ្រាប់​មិនទាន់​ផ្ទុះ​និង​អាវុធ​ជូន​សមត្ថកិច្ច​ជំនាញ​រក្សាទុក​និង​កម្ទេចចោល​

262
ចែករម្លែក

​ដោយ​៖​ពស​/​ពោធិ៍សាត់​៖​កាលពី​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០១៩​ប្រជាពលរដ្ឋ​ម្នាក់​បាន​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​ប្រភេទ​៨០​មី​លី​ម៉ែត្រ​២​គ្រាប់​ខណៈ​គាត់​ទៅ​ឃ្វាលគោ​នៅ​ចំណុច​អូរ​ជ្រៃ​ស្ថិ​ក្នុងភូមិ​អង្គ្រង​ឃុំ​សំរោង​ស្រុក​ភ្នំក្រវាញ​ហើយ​បាន​រាយការណ៍​ឱ្យ​នគរបាល​ស្រុក​ភ្នំក្រវាញ ដើម្បី​ទាក់ទង​អង្គភាព​Hallo Trust យកទៅ​កម្ទេចចោល​។​

​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​ស្រុក​ភ្នំក្រវាញ​បានឱ្យដឹងថា​ប្រជាជន​ដែល​បាន​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ខណៈ​ទៅ​ឃ្វាលគោ​នោះ​មានឈ្មោះ​អ៊ែ​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​គ្រាប់​ទាំងអស់នោះ​មានគុណ​ភាព​ចាស់​ហើយ​។​

ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​២៥​ខែមករា​ឆ្នាំ​២០១៩​កម្លាំង​ប៉ុស្តិ៍​ក្រពើ​ពីរ​ស្រុក​វាលវែង​ក៏បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ទទួល​អាវុធ​ពី​លោក​មេភូមិ​និង​អនុ​ភូមិ​បឹង​រំលេច​ស្ថិតក្នុង​ភូមិ​សំឡាញ​ឃុំ​ក្រពើ​ពីរ​ចំនួន​១១​ដើម​គ្រាប់បែក​០១​គ្រាប់​។​

​ក្នុងនោះ​មាន​កាំភ្លើង​ឆ្នុក​២​ដើម​,​កាំភ្លើង​ស្នប់​ខ្យល់​៣​ដើម​,​កាំភ្លើង​ប្រើ​ហ្គាស់​១​ដើម​(​ខូច​),​កាំភ្លើង​CKC២​ដើម​(​ខូច​)​និង​កាំភ្លើង​AK១​ដើម​(​ខូច​)​ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រគល់ជូន​ពួកគាត់​(​សមត្ថកិច្ច​)៕S/