​ប្រគល់​គ្រាប់​មិនទាន់​ផ្ទុះ​ទៅ​អង្គការ​កំចាត់មីន​ហេ​ឡូ​ត្រាស​យកទៅ​កម្ទេចចោល

280

​សៀមរាបៈ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​មួយ​គ្រាប់​ប្រភេទ​គ្រាប់​៦០​ម​ម​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ស្រីស្នំ​បានប្រគល់​ជូនទៅ​អង្គការ​កំចាត់មីន​ហេ​ឡូ​ត្រាស​យកទៅ​កម្ទេចចោល​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ​។​

ពិធី​ប្រគល់​និង​ទទួល​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​អង្គភាព​កំចាត់មីន​ហេ​ឡូ​ត្រាស ក្នុងស្រុក​ស្រីស្នំ ខេត្តសៀមរាប​។​​ក្រោយពី​ប្រគល់ឱ្យ​អង្គការ​កំចាត់មីន​ហេ​ឡូ​ត្រាស​រួចមក​អង្គការ​ហេ​ឡូ​ត្រា​សបាន​យក​គ្រាប់​មិនទាន់​ផ្ទុះ​នេះ​យកទៅ​កម្ទេចចោល​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​៕S/

​រូបភាពៈ​ប្រគល់​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​១​គ្រាប់​អោយទៅ​អង្គការ​កំចាត់មីន​ហេ​ឡូ​ត្រាស​យកទៅ​កំទេចចោល​៕​បាយ័ន​