​ប្រគល់​ដីជូ​ន​អតីតយុទ្ធជន​ពិការ​ចំនួន​២៤​គ្រួសារ​នៅ​ក្រុង​កំពង់ចាម​

248

(​កំពង់ចាម​)៖​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​ដឹកនាំ​អាជ្ញាធរ និង មន្ត្រី​នៃ​មន្ទីរ​ពាក់ព័ន្ធ​បានប្រគល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ចំនួន ២៤ ក្បាលដី​លើដី​កំពុង​រស់​ជាក់ស្តែង​ក្នុងភូមិ​ទីមួយ​សង្កាត់​វាលវង់​ក្រុង​កំពង់ចាម​របស់​ក្រុមគ្រួសារ​អតីតយុទ្ធជន​ពិការ​នា​រសៀល​ថ្ងៃទី ១ ខែកញ្ញា​ឆ្នាំ​២០១៧​។​
​លោក​មឹង​វីរ​:​ប្រធានការិយាល័យ​រៀបចំ​ដែនដី​នគរូបនីយ៍កម្ម​និង​សំណង់​បាន​រំលឹក​ឱ្យដឹង​នៅ​ថ្ងៃទី​២​កញ្ញា​ឆ្នាំ​២០១៧​ថា​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដែល​គ្រួសារ​ជនពិការ​បានទទួល​ពី​អាជ្ញាធរខេត្ត​កំពង់ចាម​គឺ​កន្លងមក​ខាង​លោក​បាន​ចុះ​វាស់វែង​លើដី​ដែល​ពួកគាត់​(​គ្រួសារ​ជនពិការ​)​ចំនួន ២៤ គ្រួសារ​កំពុង​រស់នៅ​លើ​ដី​កម្មសិទ្ធិ​របស់​ខាង​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង យុវនីតិសម្បទា​ខេត្តកំពង់ចាម​។​

​លោក​ប្រធានការិយាល័យ​បាន​ឲ្យ​ដឹងថា​ច្រើន​ឆ្នាំ​កន្លងមកនេះ​ក្រុមគ្រួសារ​ជនពិការ​ចំនួន​ខាងលើ​បាននាំគ្នា​រស់នៅ​លើដី​នេះ​ដោយបាន​សង់​ជា​លំនៅស្ថាន​មិន​រៀបរយ​និង​មិនទាន់មាន​ឯកសារ​កាន់កាប់​នោះទេ​។​បន្ទាប់មក​ពួកគាត់​បាននាំគ្នា​ដាក់​សំណើសុំ​កាន់កាប់​ជា​លក្ខណ​:​ស្របច្បាប់​ទៅកាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ហើយ​សម្តេច​លោក​បានអនុញ្ញាត​តាម​សំណើ​របស់​ពួកគាត់​ទាំង​២៤​គ្រួសារ​នេះ​៕S/​ដោយ​:​ភោគ សម្បត្តិ​

​ប្រគល់​ដីជូ​ន​អតីតយុទ្ធជន​ពិការ​ចំនួន​២៤​គ្រួសារ​នៅ​ក្រុង​កំពង់ចាម​