​ប្រគល់​ប័ណ្ណសរសើរ​ជូន​មន្ត្រីនគរបាល​ស្រុក​រវៀង និង​ស្រុក​ជ័យ​សែន​ខេត្តព្រះវិហារ​

368

(​ព្រះវិហារ​)៖​កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៧ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រវៀង មានការ​រៀបចំ​ពិធី​សំណេះសំណាល បំពាក់​ឋានន្តរ​ស័​ក្កិ គ្រឿង​ឥស្សរិយយស និង​ប្រគល់​ប័ណ្ណសរសើរ​ជូន​មន្ត្រី​នគរបាលជាតិ ចំណុះ​អធិការដ្ឋាន​នគរបាល​ស្រុក​រវៀង និង​ស្រុក​ជ័យ​សែន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ែន វិបុល អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ែន វិបុល បាន​សម្តែង​នូវ​ការអបអរ​សារ​ទរ​ដល់​មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ដែល​ត្រូវបាន​ការយកចិត្តទុកដាក់ ពី​រាជរដ្ឋាភិបាល ពី​ក្រសួងមហាផ្ទៃ និង​ពី​អគ្គស្នងការ​នគរបាល​ជាតិ ដែល​បាន​បំពាក់​ឋានន្តរ​ស័​ក្កិ បំពាក់​គ្រឿង​ឥស្សរិយយស ប្រគល់​ប័ណ្ណសរសើរ​ជូន ជាការ​លើកទឹកចិត្ត ចំពោះ​ការខិតខំ​ប្រឹងប្រែង ក្នុងការ​ការពារ​សន្តិ​សុខ​ជូន​ប្រជាពលរដ្ឋ​និង​ជម្រុញ​ឲ្យ​នាយ​និង​ពល​នគរបាល​យើង​ត្រូវខិតខំ​បន្ថែមទៀត​នូវ​ការទប់ស្កាត់​បញ្ហា​ជួញដូរ​គ្រឿងញៀន និង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​។​

​សូមបញ្ជាក់ថា មន្ត្រី​នគរបាលជាតិ​ចំណុះ​អធិការដ្ឋាន​នគរបាល​ស្រុក​រវៀង និង​ស្រុក​ជ័យ​សែន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ដែល​ត្រូវ​ប្រកាស​បំពាក់​ឋានន្តរ​ស័​ក្កិ បំពាក់​គ្រឿង​ឥស្សរិយយស និង​ប្រគល់​ប័ណ្ណសរសើរ​ជូន​នៅពេលនេះ មាន​ចំនួន​សរុប​២៥​រូប ក្នុងនោះ​មាន ការបំពាក់​ឋានន្តរ​ស័​ក្កិ​ថ្នាក់​វរសេនីយ៍ឯក​ចំនួន​០១​រូប គឺ​៖ លោក​វរសេនីយ៍ទោ សាយ ដេ​ត អធិការនគរបាល​ស្រុក​រវៀង បំពាក់​គ្រឿង​ឥស្សរិយយស​ថ្នាក់​មេដាយមាស​ការងារ​ចំនួន​០២​គ្រឿង​, មេដាយប្រាក់​ចំនួន​០៣​គ្រឿង ថ្នាក់​មេដាយសំរិទ្ធ​ចំនួន​០៥​គ្រឿង និង​ប្រគល់​ប​ណ្ណ័​សរសើរ​ដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចំនួន​០២​ប៉ុស្តិ៍ ស្មើនឹង​១៤​រូប​។​

​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ែន វិបុល ក៏បាន​នាំយកមក​ជាមួយ​នូវ​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន ព្រមទាំង​អាវ អង្រឹង និង​ថវិកា​មក​ចែកជូន​ដល់​អធិការដ្ឋាន​នគរ​បាល​ស្រុក​រវៀង និង​ស្រុក​ជ័យ​សែន ព្រមទាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចំនួន​១៨​ប៉ុស្តិ៍​ផងដែរ​៕S/​សៅ​វ៉ាន់ឌី​

​ប្រគល់​ប័ណ្ណសរសើរ​ជូន​មន្ត្រីនគរបាល​ស្រុក​រវៀង និង​ស្រុក​ជ័យ​សែន​ខេត្តព្រះវិហារ​