​ប្រគល់​ផ្ទះ​១០​ខ្នង​ជា​អំណោយ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ជូន​អតីតយុទ្ធជន

762
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​មាស​សុភា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​កាលពី​រសៀល​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​បានប្រគល់​ផ្ទះ​១០​ខ្នង​ដែលជា​អំណោយ​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជូន​ដល់​បងប្អូន​អតីតយុទ្ធជន នៅ​ភូមិ​ពើង​ព្រះ​គោ ឃុំ​ឈានមុខ ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ​។​

​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​និង​ជា​ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ព្រមទាំង​ថ្នាក់ដឹកនាំ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ក្រុង​ជាច្រើនរូប​ទៀតផង​ដែរ​។​

លោក​ទេសរដ្ឋមន្ត្រី​មាស​សុភា​ក៏បាន​មានប្រសាសន៍​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ជូន​ដល់​បងប្អូន​អតីតយុទ្ធជន​គ្រប់ៗ​រូប​។​លោក​ក៏បាន​សម្តែង​នូវ​ការកោតសរសើរ​ដល់​ស​មា​គម​អតីតយុទ្ធជន​កម្ពុជា​ខេត្តព្រះវិហារ​ដែល​កន្លង​មក​ក៏ដូចជា​បច្ចុប្បន្ននេះ​បាន​យកចិត្តទុកដាក់​គិតគូរ​អំពី​សុខទុក្ខ និង​ការរស់នៅ​របស់​បងប្អូន​អតីតយុទ្ធជន​យើង បាន​យ៉ាង​ល្អប្រសើរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ច័ន្ទ សុ​ភ័​ក្ត្រា​បានលើកឡើង​ដែរ​ថា​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តព្រះវិហារ ដំណើការ​ទៅបាន​អា​ស្រ​យ័​ដោយមាន​គោលការណ៍ ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​។​

លោក​ទេសរដ្ឋមន្ត្រី​គន់គីម​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​។​លោក​ទេសរដ្ឋមន្ត្រី​មាស​សុភា​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល សមាគម​អតីតយុទ្ធជន​កម្ពុជា​។​លោក ច័ន្ទ សុភ​ក្ត្រា័ បាន​បន្តថា ជាមួយគ្នា​នោះ​ក៏មាន​ការដឹកនាំ​ដោយផ្ទាល់​ពី សំណាក់​លោក អ៊ុន ចាន់​ដា​ដែល​បាន​ឧបត្ថម្ភ​ទាំង​ស្មារតី​និង​សម្ភារៈ​ជាច្រើន​កន្លងមក​ផងដែរ​។​

ទន្ទឹមនឹងនោះ​យើង​បាន​សហការ​យ៉ាង​ល្អប្រសើរ​ក្នុង​គណៈកម្មាធិការ​សមា​គម​អតីតយុទ្ធជន​កម្ពុជា​ខេត្តព្រះវិហារ​ជាមួយ​អជ្ញាធរ​មូលដ្ឋាន​គ្រប់​ស្ថាប័ន​ធ្វើឱ្យ​សមាគម​អតីត​យុទ្ធ​កម្ពុជា​ខេត្តព្រះវិហារ​សម្រេចបាន​ជោគ​ជ​យ័​គួរ​ជាទី​មោទនៈ​ផងដែរ​៕S/​