​ប្រគល់​ផ្ទះ​២​ខ្នង​ជូន​អតីតយុទ្ធជន​ខេត្តព្រះវិហារ​

1112
ចែករម្លែក

​ដោយៈ​ភ្នំ​ដែក​/​ព្រះ​វិហារៈ​កាលពី​រសៀល​ថ្ងៃទី​១៧​ខែឧសភា​ឆ្នាំ​២០១៨​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ចាន់​សុ​ភ័​ក្ត្រា​មេបញ្ជាការរង​កង​យោធភូមិភាគ​ទី​៤​មេបញ្ជាការ​តំបន់​ប្រតិបត្តិកា​រសិក​រង​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តព្រះវិហារ​ជាមួយ​កម្លាំង​ពាក់ព័ន្ធ​។​ក្នុងនោះ​រួមទាំង​មន្ត្រី​ជា​សមាជិក​បានប្រគល់​ផ្ទះ​ចំនួន​២​ខ្នង​ជូន​ដល់​គ្រួសារ​អតីតយុទ្ធជន​ដែលជា​ជនពិការ​។​

​ពិធី​ប្រគល់​ផ្ទះ​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​នាយ​ឧ​ត្ត​ម​សេនីយ៍​មាស​សុភា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​និង​ជា​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​សមាគម​អ​តី​យុទ្ធជន​កម្ពុជា​។​

ឧ​ត្ត​ម​សេនីយ៍​ទោ ចាន់ សុភ​ក្ត្រា បាន​ឲ្យ​ដឹងថា​នេះ​ជា​ផ្ទះ​លើក​ទី​១២​ហើយ ដែល​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តព្រះវិហារ បាន​សាងសង់​ជូន និង​ប្រគល់​ដល់​គ្រួសារ​អតីតយុទ្ធជន ដែលជា​ជនពិការ​ក្នុង​ខេត្តព្រះវិហារ​។​

​លោក​មេបញ្ជាការ​បា​នប​ន្ត​ថា​ផ្ទះ​លើក​ទី​១១ និង​ទី​១២​នេះ សាងសង់ឡើង​អំពី​ឈើ​ប្រក់​ស័ង្កសី ជា​ប្រភេទ​ផ្ទះ​ខ្ពស់ ទំហំ​៦​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ តាម​រចនាបទ​ខ្មែរ​ជនបទ​។ ដែល​ក្នុងថ្ងៃនេះ​ផ្ទះ​ទី​១១ ត្រូវបាន​ប្រគល់ជូន​ដល់​គ្រួសារ​លោក សាត់ ទួន អាយុ​៦០​ឆ្នាំ ជា​ជនពិការ រស់នៅក្នុង​ភូមិ​បាក់​កាំ ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ​។

ចំណែក​ផ្ទះ​ទី​១២ ត្រូវបាន​សាងសង់​ប្រគល់ជូន​ដល់​គ្រួសារ​លោក សាយ អាន អាយុ​៦៣​ឆ្នាំ ជា​ជនពិការ ដែលមាន​ប្រពន្ធ​ឈ្មោះ ឡុង លី​ណា​សុវណ្ណ អាយុ​៥៦​ឆ្នាំ រស់នៅក្នុង​ភូមិ​ឆែប​លិច ឃុំ​ឆែប​១ ស្រុក​ឆែប ខេត្តព្រះវិហារ​៕S/

​ប្រគល់​ផ្ទះ​២​ខ្នង​ជូន​អតីតយុទ្ធជន​ខេត្តព្រះវិហារ​