​ប្រគល់​ម៉ូតូ​ចំនួន​៤៧​គ្រឿង​ជូន​ដល់​មន្ដ្រីនគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ទូទាំង​ខេត្ត​

799
ចែករម្លែក

​ដោយៈ​សេង​ឃួន​/​ក្រចេះ​៖​លោក វ៉ា ថន​អភិបាលខេត្ត និង​លោក លន់ សុផាត​ស្នងការ​នគរបាល​ខេត្តក្រចេះ បានធ្វើ​ពិធី​ប្រគល់​ម៉ូតូ​ចំនួន​៤៧​គ្រឿង ជូន​ដល់ដៃ​មន្ដ្រី នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ទូទាំង​ខេត្ត​ចំនួន​៤៧​ប៉ុស្តិ៍ ចំណុះ​ឲ្យ​អធិការដ្ឋាន​នគរបាល​ស្រុក​-​ក្រុង ទាំង​៦​នៅ​ទូទាំង​ខេត្ត​។​ក្រោយ​ទទួលបាន​ការប្រគល់​ពី​ក្រសួងមហាផ្ទៃ​ក្នុង​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៨​។​

​លោក លន់ សុផាត​ស្នងការ​នគរបាល​ខេត្តក្រចេះ បាន​មានប្រសាសន៍ ណែនាំ​ដល់​កម្លាំង​នគរបាល​ទាំងអស់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​បានមក​ទទួល​ម៉ូតូ គោល​របប​ថ្មី​ក៏បាន​សម្រុញ​ឲ្យ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ដែល​ទទួល​បា​ម​ម៉ូតូ​គោល​រប​ថ្មី​យកទៅ​ប្រើប្រាស់​គឺ​ត្រូវ​បន្ដ​ខិតខំ​ប្រឹងប្រែង​បង្ការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​បើទោះបី​កន្លងមក​កម្លាំង​នគរបាល ទាំងអស់​បាន​ខិត ខំប្រឹងប្រែង​បំពេញភារកិច្ច​របស់ខ្លួន​តាមច្បាប់​កំណត់ ដោយ​ទទួលបាន លទ្ធផល​ល្អប្រសើរ​ជា​បន្ដបន្ទាប់​មកហើយ​នោះ​។​

​លោក បានបញ្ជាក់​ទៀតថា ស្រប​ពេលដែល​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រ​ព្រឹ​ត្ដទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​ទាំងអស់​ដាច់ខាត​ត្រូវតែ​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ជូន ប្រជាពលរដ្ឋ​ឲ្យ​ខាងតែបាន​ដើម្បី​ឲ្យ​ដំណើរការ​បោះឆ្នោត​ដ៏​ធំ មួយ​នេះ​ដំណើរការ​យ៉ាង​រលូន​។​

​លោក វ៉ា ថន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត ក៏បាន​ណែនាំ​ដល់​កម្លាំង​នគរបាល ទាំងអស់​ត្រូវ​ពង្រឹង​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ការពារ​សន្តិសុខ​និង​សណ្តាប់ធ្នាប់​ជូន ប្រជា ពលរដ្ឋ​តាម​មូលដ្ឋាន​ជាពិសេស​នោះ​គឺ​ថ្ងៃ​បោះឆ្នោត​តែម្តង​។​

​លោក​អភិបាលខេត្ត​ណែនាំ​ដល់​លោកនាយ​ប៉ុស្តិ៍ ទាំងអស់​ឲ្យ​ចេះ​ថែរក្សា​ទ្រព្យសម្បត្តិ រដ្ឋ​នេះ​ឱ្យ​បានល្អ​ដើម្បី​ប្រើប្រាស់​បានយូរ​អង្វែង ក្នុងការ​ធ្វើដំណើរ​ចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន​គ្រប់គ្រង រក្សាបាន​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។ ត្រូវ​កាត់បន្ថយ​ចំនុច​អសកម្ម ហើយ​យកចិត្តទុកដាក់​បំរើសេវា​បំរើ​ជូន​បងប្អូន​ប្រជាព​រដ្ឋ​៕S/​

ប្រគល់​ម៉ូតូ​ចំនួន​៤៧​គ្រឿង​ជូន​ដល់​មន្ដ្រីនគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ទូទាំង​ខេត្ត​