​ប្រគេន​ទៀន​ព្រះវស្សា​ដល់​វត្ត​ចំនួន​៤៥​វត្ត​ក្នុង​ខេត្តបាត់ដំបង​

1120
ចែករម្លែក

​ដោយៈ​គ្រញូង​បាត់ដំបងៈ​កាលពី​ព្រក​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​២០១៨​នៅមុខ​ភូមិគ្រឹះ​សម្តេច​ក្រឡាហោម​ស ខេង​ស្ថិតនៅ​ភូមិ​ព្រែក​មហាទេព​សង្កាត់​ស្វាយប៉ោ​​ក្រុង​បាត់ដំបង​មាន​រៀបចំ​ពិធី​ប្រគេន​ទៀន​ព្រះ​​វស្សា​ជូន​ចំពោះ​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស​ចំនួន​៤៥​វត្ត​ក្រោម​អធិបតីភាព​លោកជំទាវ​ញ៉ែម សាខ​នស ខេង​ព្រមទាំង​បុត្រា បុត្រី​។

​ចូលរួម​ក្នុង​ពិធី​នេះដែរ​មាន​ព្រះ​មេគណ​ខេត្ត​
​ទាំងពីរ​គណៈ លោក​ឧ​ត្ត​ម​សេនីយ​ឯក​ស ថេត​អគ្គ​ស្នងការរង​នគរបាលជាតិ លោក​អ៊ុយ រី​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត​លោក​ងួន រតនៈ​អភិបាលខេត្ត អភិបាល​​រង​ខេត្ត មន្ត្រីរាជការ​ជាច្រើនរូប​ទៀត​។

​បន្ទាប់ពី​ព្រះសង្ឃ​សូត្រមន្ត​តាមបែប​ព្រះពុទ្ធសាសនា​ដើម្បី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​សម្តេច​ជា ស៊ីម​និង​លោកជំទាវ​ញ៉ែម សឿន​ជា ស៊ីម​និង​វិញ្ញាណក្ខន្ធ​មន្ត្រីរាជការ​ដែល​បាន​ចែក​​ឋាន​កន្លង​មកសុំ​ទៅកាន់​សុគតិភព​។​

ក្នុង​ពិធី​នេះ​លោកជំទាវ​ញ៉ែម សាខ​នស ខេង​ព្រមទាំង​បុត្រា បុត្រី​បាន​ប្រគេន​ព្រះសង្ឃ​ចំនួន​៤៥​អង្គ​តំណាង​វត្ត​ទាំង​៤៥​ដោយ​ក្នុង​មួយ​វត្ត​ទទួលបាន​ទៀនវស្សា​១​គូ​និង​ទេយ្យទាន​​មាន អង្ករ​១០០​គីឡូក្រាម សាដក​មួយឈុត ទឹកក្រូច​៥​កេស ទឹក​សុទ្ធ​៦​កេស​តែ​៥​គីឡូក្រាម ស្កស​5​គិ​ឡូ​ក្រាម​ទឹកដោះគោ​ខាប់​១២​កំប៉ុង នំ​បី​ធុង ប្រេ​ម៉ា​ស៊ុត​៥​លីត្រ​មី​១​កេះ ត្រីខ​១២​កំប៉ុង ប្រេងឆា​1​លីត្រ​និង​គ្ង្រឿ​ង​ឧបភោគ បរិភោគ​មួយចំនួនទៀត​៕S/

​ប្រគេន​ទៀន​ព្រះវស្សា​ដល់​វត្ត​ចំនួន​៤៥​វត្ត​ក្នុង​ខេត្តបាត់ដំបង​

#