​ប្រជាកសិករ​ខេត្តព្រះវិហារ​រីករាយ​ជាមួយ​តម្លៃ​ស្រូវ​គួរ​ជាទី​គាប់ចិត្ត​

389
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កិច្ចសន្យា​ដែល​ផ្នែក​សិ​កម្ម​ជួយ​កសិករ​ដាំ​ស្រូវ​សរីរាង្គ​ក្នុង​ខេត្តព្រះវិហារ ធ្វើឱ្យ​ប្រជាកសិករ​សប្បាយរីករាយ​ជាមួយ​តម្លៃ​ស្រូវ​គួរ​ជាទី​គាប់ចិត្ត​។​សហគមន៍​កសិករ​ផលិត​ស្រូវ​សរីរាង្គ​នៅក្នុង​ខេត្តព្រះវិហារ​បាន​សម្ដែង​ការ​ត្រេកអរ​ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុននាំចេញ​អង្ករ​។​ព្រោះតែ​ឆ្នាំនេះ​ការប្រមូល​ផល​ស្រូវ​ទទួលបាន​ទិន្នផល​ល្អប្រសើរ​។​ចំណែកឯ​តម្លៃ​ទទួលបាន​ជាទី​គាប់ចិត្ត​។​

លោក សំបូរ ប្រធាន​សហគមន៍​កសិក​ម្មរ​ក្សា​ស្ទឹងសែន​មានជ័យ ក្នុង​ឃុំ​រក្សា ស្រុក​រវៀង ខេត្តព្រះវិហារ បាន​និយាយថា​ក្នុង​ឆ្នាំ​២០១៩​នេះ​សហគមន៍​មាន​កសិករ​ចំនួន​២២៧​នាក់​មាន​ផ្ទៃដី​៧៧៤​ហិកតា​។​ពួកគាត់​បាន​ចុះកិច្ចសន្យា​ផលិត​ស្រូវ​សរីរាង្គ​លក់​ជូន​ក្រុមហ៊ុន​AmruRice​លើ​បរិមាណ​ស្រូវ​ចំនួន​១.៣១៥​តោន ក្នុង​ឆ្នាំ​២០១៩​នេះ​។ គិត​មក​ត្រឹម​ដើម​សប្ដាហ៍​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​សហគមន៍​លក់​ស្រូវ​សិរី​រា​ង្គ ជូន​ក្រុមហ៊ុន​បាន​ជិត​៥០​ភាគរយ​ហើយ​។​

​លោក​សំបូរ​បានឱ្យដឹង​ទៀតថា​«​កន្លងមក​សហគមន៍​យើងខ្ញុំ​បាន​បញ្ចេញ​ស្រូវ​សើម​បាន​៣០០​តោន​ហើយ​ថ្មីៗ​នេះ​បាន​បញ្ចេញ​ស្រូវ​ស្ងួត​បាន​៤០០​តោន​ក្នុងតម្លៃ​ទិ​ន្និ​ផល​គម្រោង​AmruRice​ដាក់​តម្លៃ​ឱ្យ​នេះ​បានធ្វើឱ្យ​ទាំង​ខ្ញុំ​និង​កសិករ​អាច​ទទួលយក​បាន​»​។​

​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​នៅ​ឆ្នាំ​២០១៩​នេះ​ទូទាំង​ខេត្តព្រះវិហារ​មាន​សហគមន៍​កសិកម្ម​ចំនួន​៣៤​បាន​ចុះកិច្ចសន្យា​សរីរាង្គ​ជូន​ក្រុមហ៊ុន​ចំនួន​៣​មាន​ក្រុមហ៊ុន​ស៊ី​កនេ​ត​ឈ័​រ​អ​ហ្វ​អេ​ស៊ា​,​ក្រុមហ៊ុន​AmruRice​និង​ក្រុមហ៊ុន​GoldenRice​។​ដែល​ប្រជា​សហគមន៍​ទាំង​៣៤​មាន​ប្រមាណ​៥៣១៤​គ្រួសារ​ដែល​បាន​ចុះកិច្ចសន្យា​លក់​ជូន​ក្រុមហ៊ុន​ទាំង​៣​នេះដែ​លលក់​បរិមាណ​ស្រូវ​ប្រមាណ​២​ម៉ឺន​តោន​ហើយ​រហូតមក​ដល់ពេលនេះ​សហគមន៍​បាន​លក់​ជូន​ក្រុមហ៊ុន​ប្រមាណ​៦០​ភាគរយ​ហើយ​»​។​

​លោក​បាន​បញ្ជាក់ទៀតថា​«​បើ​ធៀប​តម្លៃ​ជាមួយ​ឈ្មួញកណ្ដាល​ឃើញថា​ការលក់​ឲ្យ​ក្រុមហ៊ុន​ទាំង​៣​នេះ​លើស​តម្លៃ​ចន្លោះ​ពី​២០០=២៥០​រៀល​ក្នុង​មួយ​គីឡូ​ដោយ​ក្រុមហ៊ុន​ឱ្យ​តម្លៃ​ថ្លៃ​ជាង​សម្រាប់​ស្រូវ​សរីរាង្គ​ដែល​បាន​ចុះកិច្ចសន្យា​»​។​លោក​បន្ថែមថា​ប្រជាពលរដ្ឋ​រីករាយ​ជាខ្លាំង​ដោយ​លក់​ជូន​ក្រុមហ៊ុន​សម្រាប់​ស្រូវ​សើម​លេខ​១​តម្លៃ​១.៣១០​រៀល​ក្នុង​មួយ​គីឡូក្រាម​,​ស្រូវ​សើម​លេខ​២​តម្លៃ​១.២៦០​រៀល​ក្នុង​មួយ​គីឡូក្រាម​,​ស្រូវ​ស្រពាប់​លេខ​១​តម្លៃ​១.៤៤០​រៀល​ក្នុង​មួយ​គីឡូ​,​ស្រូវ​ស្រពាប់​លេខ​២​តម្លៃ​១.៤១០​រៀល​ក្នុង​មួយ​គីឡូក្រាម​,​ស្រូវ​ស្ងួត​លេខ​មួយ​តម្លៃ​១.៥៩០​រៀល​ក្នុង​មួយ​គីឡូក្រាម​និង​ស្រូវ​ស្ងួត​លេខ​២​តម្លៃ​១.៤៩០​រៀល​ក្នុង​មួយ​គីឡូក្រាម​៕S/​