​ប្រជាពលរដ្ឋ​គ្រប់​ភូមិ​ទូទាំងប្រទេស​នឹងមាន​ទឹក​ស្អាត​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០២៥

660
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រះវិហារ​នៅ​ថ្ងៃទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ​បាន​ថ្លែងប្រាប់​ប្រជាពលរដ្ឋ​នៅ​ខេត្តព្រះវិហារ​ថា​នៅ​ឆ្នាំ​២០២៥​នាពេលខាងមុខ​ទុយោ​ទឹកស្អាត​និង​ត្រូវបាន​ដាក់ចូល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​គ្រប់​ភូមិ​ទាំងអស់​ទូទាំងប្រទេស​។​

​ការ​ថ្លែង​បែបនេះ បាន​ធ្វើឡើង​ក្នុងឱកាស​ដែល​លោក សួស យ៉ា​រ៉ា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រះវិហារ ជាមួយ​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​,​លោក​កឹម​រ័ត្ន​វិសិដ្ឋ​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​វេទិកា សម្ព័ន្ធ​សង្គម​ស៊ីវិល​លោកស្រី​ជ័​រវិន​ស៊ី​ង​ភារធារី​ស្តីទី​នៃ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ចុះ​ចែកជូន​នូវ​ធុង​ចម្រោះ​ទឹកស្អាត ជូន​ប្រជាពលរដ្ឋ​មកពី​៣​ឃុំ ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ នា​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​។​

​លោក​សួស​យ៉ា​រ៉ា​បាន​ថ្លែង​ទៀតថា​ជា​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​សន្យា​មុន​ការបោះឆ្នោត ហើយ​និង​ដំណើរ​ចែកចាយ​ទឹក​នៅ​ទូទាំងប្រទេស​។​ដូច្នេះ​នៅ​ឆ្នាំ​២០២៥​សម្តេច​តេ​ជោ ហ៊ុនសែន​បាន​សន្ម​ត់​ហើយ​ថា​គ្រប់​ភូមិ​ទាំងអស់​និង​មាន​ទុយោ​ទឹកស្អាត​ទៅដល់​គ្រប់​ភូមិ​។​ឆ្នាំនេះ​ជា​ឆ្នាំ​ចាប់ផ្តើម​ការពិត នៃ​ដំណើរការ​ទឹកស្អាត​របស់​កម្ពុជា​ទាំងមូល​។​

​លោក​បន្តទៀតថា​ការចែក​ធុង​ចម្រោះ​ទឹកស្អាត​នៅពេលនេះ​គឺជា​ការចែក​បណ្តោះអាសន្ន​ទេ​។​អ្វីដែល​សំខាន់​របស់​យើង​គឺ​ជំរុញ​កា​រត​ទុយោ​ទឹកស្អាត​ឲ្យ​ដល់ផ្ទះ​ប្រជាពលរដ្ឋ​គ្រប់​ភូមិ​ទាំងអស់​។​ចំពោះ​ភ្លើង​ក៏​ដូច្នេះ​ដែរ​គឺ​នៅ​ឆ្នាំ​២០២០​បណ្តាញ​អគ្គិសនី​និង​ត្រូវ​ត​ភ្ជាប់​ចូលដល់​គ្រប់​ភូមិ​ផងដែរ​។​ក្នុងនាម​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រះវិហារ​លោក​សួស​យ៉ា​រ៉ា​បាន​សន្យាថា​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​អ្វីៗ​ដើម្បី​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ ក្នុង​ខេត្តព្រះវិហារ មាន​ជីវភាព​ធូរធារ​។​

​សូមបញ្ជាក់ថា​ធុង​ចម្រោះ​ទឹកស្អាត​ដែល​ចែកជូន​ប្រជាពលរដ្ឋ​៤០០​គ្រួសារ​នាពេលនេះ​គឺជា​អំណោយ​របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​តាមរយៈ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​។​តាមរយៈ​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក សួស យ៉ា​រ៉ា និង​លោក អ៊ុន ចាន់​ដា​ដែល​បានធ្វើការ​ទំនាក់ទំនង​ជាមួយ​វេទិកា​សម្ព​ន្ធ័​សង្គម​ស៊ីវិល ទើប​ធុង​ចម្រោះ​ទឹកស្អាត​នេះ ត្រូវបាន​ចែកជូន​ប្រជាពលរដ្ឋ ក្នុង​ខេត្តព្រះវិហារ​នៅពេលនេះ​៕S/​

​ប្រជាពលរដ្ឋ​គ្រប់​ភូមិ​ទូទាំងប្រទេស​នឹងមាន​ទឹក​ស្អាត​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០២៥