​ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់​អ្ន​ទាមទារ​ឲ្យ​ឈប់​មានការ​បូម​ខ្សាច់​

801
ចែករម្លែក

(​កណ្ដាល​)៖​កាលពី​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៧​ប្រជាពលរដ្ឋ​នៅ​ឃុំ​រកា​ខ្ពស់ និង​ឃុំ​សិត្បូ ស្រុក​ស្អាង បាននាំគ្នា​ធ្វើការ​តវ៉ា​ប្រឆាំង​ជាមួយ​ក្រុមហ៊ុន​បូម​ខ្សាច់ ឡេង ជីន ដែល​ទទួលបាន​ច្បាប់​ពី​ក្រសួង​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ក្នុង​ទន្លេបាសាក់​ក្នុង​ឃុំ​រកា​ខ្ពស់ និង​ឃុំ​សិត្បូ ស្រុក​ស្អាង ដែល​បង្ក​ឱ្យ​បាក់​ច្រាំង បាក់​ផ្ទះ បង្ក​ផលប៉ះពាល​ជា​បន្តបន្ទាប់ ។​

​ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់​នៅ​ភូមិ​កោះគរ ភូមិ​ព្រែក សំរោង ភូមិ​ព្រែក​ថី្ម ឃុំ​រកា​ខ្ពស់ និង​ភូមិ​ព្រែកត្រែង ឃុំ​សិត្បូ ដែល​ពួកគាត់​អះអាងថា បាន​រងគ្រោះ​បាក់​ដី​បាក់​ផ្ទះ​ដោយសារ​ការ​បូម​ខ្សាច់​នេះ​នាំគ្នា​ជួបជុំគ្នា​ដោយ​លើក​បដា​នៅ​ចំណុច​បាក់​ច្រាំង​ភូមិ​កោះគរ ស​សេ​រថា សុំឱ្យ​ឈប់​សកម្មភាព​បូម​ខ្សាច់​។

​អាជីវកម្ម​នោះ​របស់​ក្រុមហ៊ុន និង មាន​ខ្លឹមសារ​តវ៉ា​ថា​-​បូម​ខ្សាច់​ធ្វើឱ្យ​បាក់​ដី​បក់​ផ្ទះ​-​បូម​ខ្សាច​រំខាន​ដល់​ពួកយើងខ្ញុំ​-​បូម​ខ្សាច់​បំផ្លាញ​សហគមន៍ និង​ទន្លេ​ពួក​ខ្ញុំ​-​យើង​មិន​ចង់បាន​ការ​បូម​ខ្សាច់​ទេ តើ​អ្នក​ចង់​បូម​ខ្សាច់​នៅទីនេះ​ដល់ពេល​ណា​-​ពួកយើង​ត្រូវការ​ដី​ផ្ទះ​ទន្លេ និង​លើក​រូបថត​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ និង​សម្ដេច​កិត្តិ ព្រឹទ្ធ​ផងដែរ ។​

​ប្រជាពលរដ្ឋ​ត្រូវបាន​អាជ្ញាធរ​ហៅ​ឱ្យទៅ​ធ្វើការ​ដោះស្រាយ​នៅ​សាលាឃុំ​រកា​ខ្ពស់​ដោយមាន លោក ញឹម វណ្ណ​ឌិន អភិបាលស្រុក និង​អភិបាលរង​ស្រុក​ស្អាង​ធ្វើការ​ដោះស្រាយ​ជាមួយ​ជា​ពលរដ្ឋ ។

ប្រជាពលរដ្ឋ​មួយចំនួន​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ឱ្យ​បញ្ឈប់​សកម្មភាព​បូម​ខ្សាច់ ក្នុង​ទន្លេ​តែម្ដង ។ មួយចំនួនទៀត​បាន​សំណូមពរ​ឱ្យ​ក្រុមហ៊ុន ឡេង ជីន សង​សំណង​ការខូចខាត​បាក់​ដី បាក់​ផ្ទះ​ប្រជាពលរដ្ឋ ។ បើ​ក្រុមហ៊ុន​មិន​ដោះស្រាយ​សំណង​សុំឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​បូម​ខ្សាច់​នៅទីនេះ​តែម្ដង ៕S/​ដោយ​៖​ហូ​សាន់​

​ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់​អ្ន​ទាមទារ​ឲ្យ​ឈប់​មានការ​បូម​ខ្សាច់​(រូប៖វ៉េបសាយ)