​ប្រជាពលរដ្ឋ​សុំ​អាជ្ញាធរ​ខណ្ឌ​៧​មករា​ដើរ​មើលផ្លូវ​ផង​

201

​(​ភ្នំពេញ​)៖​ប្រជាពលរដ្ឋ​បាន​រិៈ​គន់​ចំពោះ​អាជ្ញាធរ​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនបាន​ពិនិត្យ​បញ្ហា​សណ្តាប់ធ្នាប់​ឱ្យមាន​របៀប​រៀបរ​នៅតាម​ចិញ្ចើមផ្លូវ លេខ​១០៧ ហៅ​ផ្លូវ​សុក​ហុក​ដែល​ដាក់តាំង​លក់​គ្រឿងសំណង់ យ៉ាង​អនាធិបតេយ្យ​លយ​ចេញ​មកលើ​ចិញ្ចើមផ្លូវ និង​ចត​រថយន្ត និង​ម៉ូតូ​ពេញ រួមទាំង​ការលក់ដូរ​របស់រប​រ​ផ្សេងៗ​ទៀត​។​ទីតាំង​នេះ​ស្ថិតនៅក្នុង​សង្កាត់​ចំនួន​ពីរ គឺ​សង្កាត់​អូរឫស្សី​ទី​១ និង​សង្កាត់​អូរឫស្សី​ទី​៤ ខណ្ឌ​៧​មករា ។​

​សកម្មភាព​ទាំងនេះ ធ្វើឱ្យ​ប្រជាពលរដ្ឋ​ជាច្រើន​មានការ​រអ៊ូរទាំ ចំពោះ​ម្ចាស់​អាជីវកម្ម ដែល​បាន​យក​ចិញ្ចើមផ្លូវ និង​ចំណីផ្លូវ ធ្វើជា​កម្មសិទ្ធិ​ធ្វើឱ្យ​អ្នកដំណើរ​ថ្មើរជើង​មិនមាន​ចិញ្ចើមផ្លូវ​សម្រាប់​ពួកគាត់​។​អ្នកដំណើរ​បង្ខំចិត្ត​ដើរ​លើ​ទ្រូងផ្លូវ​ដែល​ងាយ​បង្ក​គ្រោះថ្នាក់​ជាយ​ហេតុ​។​

អ្នកធ្វើដំណើរ​និង​ប្រជាពលរដ្ឋ​នាំគ្នា​និយាយ​រិះគន់​អាជ្ញាធរ​ខណ្ឌ​៧​មករា​រួមទាំង​ស្ថា​ប័ណ្ណ​ពាក់ព័ន្ធ​មិនបាន​យក​ចិ​ត្ដ​ទុកដាក់​ថែរក្សា​សោភ័ណភាព​និង​ថែរក្សា​ហេដ្ឋារចនាសម្ព័ន្ធ​នៅតាម​ដងផ្លូវ​ឱ្យបាន​ល្អ​។​ពួកគាត់​សុំឱ្យ​អាជ្ញាធរ​ខណ្ឌ​៧​មករា​ជួយ​ដើរ​មើល​ផង​កុំ​ទុក​ឱ្យនៅ​បែបនេះ​តទៅទៀត​៕S/​ដោយៈ​កា​ម៉ាច​

​រូប​ថ​តៈ​គេ​នាំគ្នា​យក​ចិញ្ចើមផ្លូវ​ធ្វើ​កម្ម​សិទ្ធ​។​(​រូបៈកា​ម៉ាច​)​