​ប្រជា​ការពារ​ម្នាក់​បាញ់សម្លាប់​ខ្លួនឯង​ដោយសារ​ទំនាស់​ក្នុង​គ្រួសារ​

523
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​វេលា​ម៉ោង​៤​ទាបភ្លឺ​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០១៩​បុរស​ម្នាក់​ជា​ប្រជា​ការពារ​បាន​ប្រើប្រាស់​កាំភ្លើង​M16​បាញ់សម្លាប់​ខ្លួ​ឯង​នៅ​រោង​យាម​មួយកន្លែង​ស្ថិតក្នុង​ភូមិ​រាម​សេនា​ឃុំ​ល្វា​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​។​សមត្ថកិច្ច​និង​ក្រុមគ្រួសារ​អះអាងថា​ដោយសារ​ជម្លោះ​ក្នុង​ក្រុមគ្រួសារ យ៉ាង​ស្រួចស្រាល់​។​

លោក​សុខ​សារិន​អធិការ​ស្រុក​ប​វេ​ល​បាន​ម​ឱ្យដឹងថា​អត្តឃាត​ជន​ឈ្មោះ​ញ៉ែម​សារឿន​ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ​ជា​ប្រជា​ការពារ​ប្រចាំ​ភូមិ​-​ឃុំ​ខាងលើ​។​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា​មុនពេល​កើតហេតុ​ជននេះ​បាន​ឈ្លោះទាស់ទែង​ជាមួយ​ប្រពន្ធ​យ៉ាង​ស្រួចស្រាល់​។

​បន្ទាប់មក​បុរស​នេះ​បាន​ទៅ​ដេក​ក្នុង​អង្រឹង​នៅ​រោង​យាម​មួយកន្លែង​ហើយ​បាន​ប្រើប្រាស់​កាំភ្លើង​វែង​ម៉ាក​M16 បាញ់សម្លាប់​ខ្លួនឯង​១​គ្រាប់​ត្រូវចំ​ត្រង់​ក្រោម​ចង្ការ​បណ្ដាល​ឱ្យស្លាប់​នៅនឹងកន្លែង​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​តែម្ដង​។​

លោក​អធិការ​ស្រុក​បាន​ដកស្រង់​សំដី​អ្នកជិតខាង​មក​បញ្ជាក់ថា​ក្រុមគ្រួសារ​ប្រជា​ការពារ​នេះ​តែងតែ​ឈ្លោះ​គ្នា​រវាង​ប្តី​ប្រពន្ធ​មិនសូវ​លោះ​ថ្ងៃ​ទេ​។​លុះ​ពេល​ទាបភ្លឺ​ស្រាប់តែ​ឮសូរ​គ្រាប់កាំភ្លើង​១​គ្រាប់​ហើយ​នាំគ្នារ​ត់ទៅ​មើល​ក៏​ឃើញ​ជន​នោះ​ដេកស្លាប់​ក្នុង​អង្រឹង​បាត់ទៅហើយ​។​

​ចំណែក​កាំភ្លើង​M16​ដែល​ប្រជា​ការពារ​យកមក​បាញ់​សម្លាប់ខ្លួន​សមត្ថកិច្ច​មិនបាន​ដឹង​ពី​ប្រវត្តិ​នៅឡើយ​ហើយ​បាន​បញ្ជាក់ថា​ប្រជា​ការពារ​មិនមាន​សិទ្ធិ​កាន់​កាំភ្លើង​ទេ​។​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវរ​ក​ប្រភព​របស់​កាំភ្លើង​។​ចំណែក​សាកសព​ក្រោយ​ធ្វើ​កោសល្យវិច័យ​រួច​បាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/

#